រាត្រីមួយក្រោយសង្គ្រាម – Online

ដឹកនាំដោយ ប៉ាន់ រិទ្ធី ឆ្នាំ១៩៩៧ ១០៨នាទី ភាសាខ្មែរ

បន្ទាប់ពី​ឆ្លងកាត់​ជីវិត​ជា​ទាហាន​៤​ឆ្នាំ​ក្នុង​សង្គ្រាម សុវណ្ណា​បាន​វិលត្រឡប់​មក​ទីក្រុង​ភ្នំពេញ​វិញ​ក្រោយការ​កាត់រំសាយ។ តាំងពី​វ័យកុមារ​មក គេ​ស្គាល់តែ​សង្រ្គាម ជំរំ​ភៀសខ្លួន ការ​អត់ឃ្លាន និង​ការ​កាប់សម្លាប់។ រាត្រីមួយ សុវណ្ណា​បានជួប​នឹង​ស្រីពៅ ​ដែលជា​នារី​រង្គសាល​ក្នុង​ភោជនីយដ្ឋាន​មួយ។ នាង​មាន​ចិត្ត​ស្មោះ និង​ប្រាថ្នា​ចង់បាន​ស្នេហា​ពិត។ ពួកគេ​ទាំងពីរ​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ ដើម្បី​រស់​ក្នុង​ជីវិត​ដ៏​សាមញ្ញ​មួយ ក្នុង​សង្គម​សន្តិភាព​នេះ។ ប៉ុន្តែ​អ្វីៗ​គ្រាន់តែជា​ក្តីស្រមៃ​ប៉ុណ្ណោះ​សម្រាប់​ពួកគេ។ ទីបញ្ចប់ ស្រីពៅ​បាន​ត្រឹម​រក្សាទុក​នូវ​អនុស្សាវរីយ៍​ស្នេហា​មួយ​តាមរយៈ​កូនស្រី​របស់​នាង។

ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ​២០២១ វេលាម៉ោង​​៥​ល្ងាច នៅលើ​ទំព័រ Facebook (Bophana Center)។

avatar
  • July 31, 2021 · 5:00 pm
  • Bophana Center
  • Cine Saturday