Pao Houa Her: ជំនួបសិល្បករ

ធ្វើឡើងជាភាសាអង់គ្លេស និងមានការបកប្រែជាភាសាខ្មែរ

Pao Houa Her (កើតនៅឆ្នាំ ១៩៨២ នៅភាគខាងជើងនៃប្រទេសឡាវ សព្វថ្ងៃរស់នៅឯរដ្ឋមីនីសូតា សហរដ្ឋអាមេរិក) ជាអ្នកថតរូប ដែលធ្លាប់មានបទពិសោធន៍ច្រើនជាមួយនឹងប្រធានបទចម្រុះ និងពហុបច្ចេកវិទ្យា ក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណរបស់ជនជាតិម៉ុង ព្រមទាំងសញ្ញាណទាំងឡាយណាដែលបង្ហាញអំពីតម្រូវការ និងកម្មសិទ្ធិរបស់សហគមន៍ជនជាតិម៉ុង ក៏ដូចជាប្រជាជនម៉ុងផ្ទាល់។ Pao បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកថតរូប មកពីមហាវិទ្យាល័យវិចិត្រសិល្បៈ Minneapolis នៃរដ្ឋមីនីសូតា ហើយក្រោយមក នាងក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកថតរូប មកពីសាកលវិទ្យាល័យ Yale នៃរដ្ឋ Connecticut។ Pao គឺជាជនជាតិម៉ុងដំបូងគេបំផុត ដែលបានបញ្ចប់ការសិក្សាផ្នែកថតរូបក្នុងកម្មវិធីនេះ។ នាងថែមទាំងធ្លាប់ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន ហើយបច្ចុប្បន្ន នាងក៏ជាគ្រូបង្រៀនផ្នែកថតរូបនៅឯសាកលវិទ្យាល័យ Minneapolis នៃរដ្ឋមីនីសូតា ផងដែរ។ នាងធ្លាប់បង្ហាញស្នាដៃរបស់នាងក្នុងពិព័រណ៍ជាលក្ខណៈទោល ដូចជា ពិព័រណ៍ Attention និង My Grandfather turned into a Tiger។ ស្នាដៃរបស់នាងក៏ត្រូវបានទទួលស្គាល់ដោយវិទ្យាស្ថានសិល្បៈ Minneapolis, សារមន្ទីរសិល្បៈសិង្ហបុរី ក៏ដូចជាសារមន្ទីរសិល្បៈសហសម័យ MAIIAM ផងដែរ។

Pao Houa Her: ជំនួបសិល្បករ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជួបជុំសិល្បករទាំងអស់ ដែលរៀបចំឡើងដោយ Erin Gleeson អ្នកអភិរក្សស្នាដៃសិល្បៈមួយរូប។ កម្មវិធីនេះនឹងគូសបញ្ជាក់ឲ្យកាន់តែច្បាស់អំពីការតាំងពិព័រណ៍ពីរចុងក្រោយរបស់ Pao ដែលកំពុងតែដំណើរការ ក្នុងនោះមានដូចជា ពិព័រណ៍ Depths: Others, Lands, Selves រៀបចំឡើងនៅឯ ELEVATIONS LAOS ក្រុងវៀងចន្ទន៍ និងពិព័រណ៍ DIASPORA: Exile, Exit, Exodus រៀបចំឡើងនៅឯ MAIIAM ខេត្តឈៀងម៉ៃ។ កម្មវិធីទាំងអស់នេះអាចប្រព្រឹត្តទៅបានដោយសារការគាំទ្រយ៉ាងពេញទំហឹងពី Elevations Laos, សារមន្ទីរសិល្បៈសហសម័យ MAIIAM និងវិចិត្រសាល Bockley។ សូមថ្លែងអំណរគុណចំពោះអ្នករៀបចំកម្មវិធី និងក្រុមការងារទាំងអស់ រួមទាំងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា, MALAO Studios ក្រុងហ្លួងព្រះបាង, ព្រមទាំង Asian Cultural Station ខេត្តឈៀងម៉ៃ ផងដែរ។

avatar
  • December 27, 2018 · 6:00 pm
  • Bophana Center
  • Conferences

hacklink panel |
deneme bonusu veren siteler |
casino siteleri |
gamdom |
şans casino |
vidobet |
vidobet |
vidobet güncel giriş |
vidobet giriş |
casinolevant |
casinolevant |
casinolevant |
şans casino |
şans casino |
casinolevant giriş |
casino şans |
şans casino giriş |
casino levant |
casino şans |
casino şans |
levant casino |
bahislion |
lidyabet |
lidyabet |
casinolevant |
casinolevant |
casinolevant |
gamdom |
gamdom giriş |
gamdom |
casinolevant |
casinolevant |
casinolevant |
boostaro |
bahislion |
boostaro |
cialis |
sightcare |
uc satın al |
sosyobase |
instagram ücretsiz takipci hilesi |
gamdom |
casinolevant |
casinolevant |
casinolevant |
casinolevant