ការប្រឆាំងនឹងខ្មែរក្រហម

លោក កែវ ដួង អ្នកនិពន្ធ កម្មវិធីអេប-ប្រវត្តិសាស្រ្តខ្មែរក្រហម មជ្ឈមណ្ឌលបុប្ផាណា

រដ្ឋាភិបាលខ្មែរក្រហមបានគ្រប់គ្រងប្រជាជន និងកម្មាភិបាលយ៉ាងតឹងរ៉ឹង តាំងពីពួកគេបានកាន់កាប់អំណាចក្នុងឆ្នាំ ១៩៧៥ មកម្ល៉េះ។ ប៉ុន្តែ មានទម្រង់នៃការប្រឆាំងជាច្រើនកើតមានឡើងក្នុងរបបខ្មែរក្រហម រួមមានសកម្មភាពប្រឆាំងក្នុងជីវិតប្រចាំថ្ងៃដោយប្រជាជន ការប្រឆាំងរបស់កម្មាភិបាល ហើយនៅមានទម្រង់នៃការប្រឆាំងសំខាន់មួយទៀត នោះគឺក្រុមប្រឆាំងប្រដាប់ដោយអាវុធ។ បទបង្ហាញនេះនឹងរៀបរាប់ដោយសង្ខេបពីសកម្មភាពប្រឆាំងក្នុងជីវិតប្រចាំថ្ងៃ និងសកម្មភាពប្រឆាំងដោយកម្មាភិបាល ដោយលើកយកសក្ខីកម្មមួយចំនួនជាឧទាហរណ៍។ លើសពីនេះ បទបង្ហាញនឹងផ្តោតលើការប្រឆាំងប្រដាប់ដោយអាវុធរបស់ក្រុមជាច្រើន ដែលបានរត់ចូលព្រៃ ឬភៀសខ្លួនទៅប្រទេសជិតខាង។ ក្រុមទាំងនេះ បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។

ធ្វើឡើងជាភាសាខ្មែរ
ចូលរួមដោយសេរី

avatar
  • January 4, 2019 · 6:00 pm
  • Bophana Center
  • App Learning