ជញ្ជីងគ្មានស្រមោល វគ្គ៤-៥ ភាគ៣ – Online
ផលិតដោយមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា, ដឹកនាំដោយ ឆេង សុវណ្ណា, និពន្ធដោយ អ៊ុច ថាវី, រឿង សាគិរី និង អ៊ូច វណ្ណា, ឆ្នាំ២០១០ ២១នាទី ភាសាខ្មែរ
សារឿនដែលបាត់មុខពីក្នុងភូមិអស់ពេលជាយូរបានត្រឡប់មកវិញ។ ពីរឆ្នាំមកនេះ សារឿនត្រូវគេបោកយកទៅលក់ធ្វើជាកម្មករទូកនេសាទនៅខេត្តព្រះសីហនុ។ សារឿនបានលួចហែលចេញពីទូកនេសាទនេះ។ ក្រោមការជំរុញពីក្រុមគ្រួសារ សារឿនបានដាក់ពាក្យប្ដឹងថៅកែទូកនេសាទ។ ក្នុងជំនួបជាមួយចៅក្រមស៊ើបសួរ សារឿនរៀបរាប់ពីជីវិតនៅលើទឹកមិនដែលស្គាល់គោករបស់កម្មករទូកនេសាទ។
ថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅលើទំព័រ Facebook (Bophana Center)។