ភាពយន្តឯកសារបីរឿង : ការចងចាំពីខ្មែរក្រហម – Online

ផលិតដោយ មជ្ឈមណ្ឌលបុប្ផាណា, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

១. ដីខ្លាញ់ប្រមាញ់ជីវិត
ផលិតដោយ មជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ ២០១៧ រយៈពេល ១៨ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
អ្នកស្រី ប៉ូ ឌីណា និងប្អូនប្រុស និយាយពីរឿងគ្រួសារគាត់នាអតីតកាល។ គាត់រៀបការ ហើយទៅរស់នៅទីក្រុងភ្នំពេញជាមួយប្តីមុននាឆ្នាំ ១៩៧៥។ ខ្មែរក្រហមបានចូលមកដល់ក្រុង និងបានជម្លៀសគាត់ទៅខេត្តកណ្តាល។ បន្ទាប់មក ខ្មែរក្រហមបានជម្លៀសគាត់បន្តទៀតរហូតដល់ខេត្តពោធិ៍សាត់។ ខ្មែរក្រហមចាប់ផ្តើមបង្ខំឲ្យគាត់ធ្វើការហួសកម្លាំង និងបង្អត់អាហារ ថែមទាំងសម្លាប់ប្អូនគាត់ ឯកូនប្រុសរបស់គាត់វិញត្រូវគេកប់ទាំងរស់ ទាំងដែលគាត់ឃើញនឹងភ្នែក។ ខ្មែរក្រហមបានវាយបំបាក់ជើងគាត់ និងចាប់គាត់ដាក់គុក ព្រោះតែគាត់មិនព្រមរៀបការ។

២. ព្រីងចុងមែក
ផលិតដោយ មជ្ឈមណ្ឌលបុប្ផាណា រយៈពេល ៣៧ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ជនជាតិវៀតណាមមួយគ្រួសារ ជួបប្រទះការគំរាមកំហែងជីវិតពីកម្មាភិបាលខ្មែរក្រហម។ ម្ល៉ោះហើយ ឪពុកក្នុងគ្រួសារនោះបានធ្វើអត្តឃាតខ្លួន ដើម្បីសង្រ្គោះប្រពន្ធ និងកូនឲ្យរួចផុតពីការកាប់សម្លាប់ទាំងគ្រួសារ។ តើដំណើររឿងនោះមានសភាពយ៉ាងដូចម្ដេចខ្លះ?

៣. ការបះបោររបស់ជនជាតិចាមនៅភូមិស្វាយឃ្លាំង
ផលិតដោយ មជ្ឈមណ្ឌលបុប្ផាណា រយៈពេល ៧ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ជនជាតិចាមរស់នៅភូមិស្វាយឃ្លាំង ខេត្តកំពង់ចាម មិនព្រមផ្លាស់ប្ដូរជីវិតតាមបដិវត្តន៍របស់ខ្មែរក្រហមឡើយ។ ពួកគេបានទទួលរងការធ្វើទុក្ខបុកម្នេញ ត្រូវបង្ខំឲ្យស្លៀកពាក់ខ្មៅ និងរស់នៅតាមបែបសមូហភាពជាដើម...

avatar
  • July 4, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday