ភាពយន្ត​របស់​មណ្ឌល​ព័ត៌មាន​ស្រ្ដី​កម្ពុជា: ជីវិត​គ្រួសារ​នៅ​កម្ពុជា – Online

ផលិតដោយ​មណ្ឌល​ព័ត៌មាន​ស្រ្ដីកម្ពុជា ភាសា​ខ្មែរ

១. ខ្យល់បាតព្រែក
ផលិតដោយ​មណ្ឌល​ព័ត៌មាន​ស្រ្ដីកម្ពុជា ឆ្នាំ២០០៦ រយៈពេល​៣១នាទី ភាសា​ខ្មែរ
នៅក្នុង​សហគមន៍​ដាច់ស្រយាល​មួយ​នៃ​ប្រទេស​កម្ពុជា ប្រជាជន​នៅតែ​មិន​យកចិត្តទុកដាក់​ពីគ្រោះថ្នាក់​នៃការសម្រាលកូន​ដោយសារភាព​មិនចេះអក្សរ និង​កង្វះព័ត៌មាន។ អត្រាស្លាប់​របស់មាតា​នៅពេល និង​ក្រោយពេល​សម្រាលកូន មានកម្រិត​ខ្ពស់។ ពួកគេ​នៅតែ​ចូលចិត្ត​ឆ្មបបុរាណ​​ជាជាងគ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ។ រដ្ឋាភិបាល សង្គមស៊ីវិល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ខំប្រឹងប្រែង​ដើម្បីអប់រំ​ប្រជាជន​ពីសុខភាព​បន្តពូជ។

២. សម្លឆ្ងាញ់​ដោយសារ​គ្រឿង
ផលិតដោយ​មណ្ឌលព័ត៌មាន​ស្រ្ដីកម្ពុជា ឆ្នាំ២០១០ រយៈពេល​២៦នាទី ភាសា​ខ្មែរ
អាយ៉ៃ​រឿងនេះ​អប់រំ​ពីការប្រើ​អំពើហិង្សា​ផ្លូវភេទ​ទៅលើស្រ្ដី។ សម្លឆ្ងាញ់​ដោយសារ​គ្រឿង ប្រៀបបាននឹង​ប្ដីប្រពន្ធ​ដែលរស់នៅ​ចុះសម្រុង​នឹងគ្នា ចេះអធ្យាស្រ័យ​ឱ្យគ្នា​ទៅវិញទៅមក។ ម្ល៉ោះហើយ ស្វាមី​គប្បី​ជួយ​សម្រាលទុក្ខធុរៈ​ភរិយា និងយល់​ពី​បញ្ហាហិង្សា​ផ្លូវភេទ​ទៅលើស្រ្ដី។

avatar
  • November 14, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday