ខ្ញុំ ជឿ
ខ្ញុំ ជឿ
តាញុង មានអាយុ៥៧ឆ្នាំ មានកូន៧នាក់សព្វថ្ងៃរស់នៅភូមិ កាណាងកេត ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។ គាត់ជាគ្រូទាយ និងព្យាបាលជម្ងឺឱ្យអ្នកស្រុកអ្នកភូមិបានប្រាក់កម្រៃបន្តិចបន្តួចទៅតាមសន្ធាអ្នកជំងឺដែលគេជូន ព្រោះគាត់មិនអាចកំណត់តម្លៃបានទេ។ នៅពេលទំនេរពីការងារទស្សន៍ទាយ គាត់ជាអ្នកត្បាញកាផា ចង្អេល្អីដើម្បីលក់យកប្រាក់ សម្រាប់ផ្គត់ផ្គង់គ្រួសារ ។
ប្រវត្តិរូបសង្ខេប
ឈ្មោះ ហ៊ីម លួង ជាភាសាឡាតាំង HIM LUONG ភេទ ស្រី អាយុ ២៤ ឆ្នាំ កម្រិតវប្បធម៍ បរិញ្ញាបត្រគ្រប់គ្រងទូទៅ ជាជនជាតិដើមភាគតិចទំពួន កន្លែងកំណើតមកបច្ចុប្បន្ន៖ ភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។ មុខរបរបច្ចុប្បន្ន៖ គ្រូបង្រៀនភាសាអង់គ្លេស( កម្រិតមត្តេយ្យ ) ខេត្តរតនគិរី។
មូលហេតុ៖បានជានាងខ្ងុំចង់រៀនពីការផលិតកុនឯកសារគឺដើម្បីសិក្សាស្វែងយល់ពីជំនាញឯកទេសបច្ចេកវិទ្យាដែលជាជំនាញថ្មី និងបង្ហាញពីអត្តសញ្ញាណនៃជនជាតិដើមភាគតិចទំពួនអំពីវប្បធម៍ប្រពៃណី ជាពិសេសក្មេងៗជំនាន់ក្រោយបានយល់ដឹង និងស្គាល់ពីអត្តសញ្ញាណរបស់ខ្លួនកាន់តែច្បាស់ដើម្បីចូលរួមក្នុងការអភិរក្សថែរក្សាពីវប្បធម៍ប្រពៃណីរបស់ខ្លួនកុំអោយមានការបាត់បង់។