ដាក
សង្ខេបរឿង
ខ្ញុំឈ្មោះ លឿន ញឿង មានអាយុ៤៣ឆ្នាំ ខ្ញុំរស់នៅភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្ដរតនគិរី។ ដាក គឺជាឧបករណ៍បុរាណមួយដែលមានតាំងពីដូនតាមកម្លេះ វាជារបរតាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិចទំពួន។ ខ្ញុំអាចតម្បាញដាកនេះតាំងពីអាយុ១០ឆ្នាំពីឪពុករបស់ខ្ញុំ គេយកវាទៅដាក់តាមទឹកអូរបានត្រីសម្រាប់ជួយដោះស្រាយម្ហូបក្នុងគ្រួសារ ។ ខ្ញុំមិនចង់ឱ្យកូនចៅជំនាន់ក្រោយៗពួកគាត់ភេ្លចពីរបៀបធ្វើដាកនេះទេ។
ប្រវត្ដិរូបសង្ខេប
នាងខ្ញុំ ឈ្មោះ ញើន ចំប៉ា អាយុ១៧ឆ្នាំ ជនជាតិទំពួន រស់នៅភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្ដរតនគិរី។
ចំណាប់អារម្មណ៍
មូលហេតុដែលខ្ញុំយកប្រធានបទនេះមកផលិតជាភាពយន្តឯកសារ ខ្ញុំចង់ថែរក្សារឿងឯកសារខ្លីនេះទុកអោយក្មេងៗជំនាន់ក្រោយបានឃើញបានដឹងពីរបៀបធ្វើដាក់ និងអត្ថប្រយោជន៍។