សម្លរម្សៅ

សង្ខេបរឿង

អ៊ំស្រី ចាត តូច​ អាយុ៥០ឆ្នាំ រស់នៅភូមិឡូន ឃុំយក្ខឡោម ស្រុកបានលុង ខេត្តរតនគិរី ជាជនជាតិដើមភាគតិចទំពួន គាត់បានចែករំលែកពីប្រវត្តិសម្លរ​ម្សៅដែលវាជាប្រ​ពៃ​ណី​មានតាំង​ពីដូនតាមកម្លេះ សម្លរម្សៅជាអត្តសញ្ណាណរបស់ជនជាតិដើមភាគតិចទំពួន គេធ្វើមុខម្ហូបនេះនៅ​ពេល​ធ្វើ​បុណ្យ​ធ្វើ​ទានផ្សេងៗចង់ឲ្យបងប្អូនកូនក្មួយ ក្មេងៗជំនាន់ក្រោយឲ្យពួកគាត់បានស្គាល់ ព្រោះពួកគាត់មិនទាន់ស្គាល់ពីសម្លរម្សៅ ។

ប្រវត្តិរូបសង្ខេប

នាងខ្ញុំ ឈ្មោះ ញ៉ច រឿន ភេទ ស្រី ជនជាតិ ទំពួន សញ្ចាតិ ខ្មែរ អាយុ២០ឆ្នាំ រស់នៅភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។​ នាងបានទទួលបានឳកាសចូលរៀនវគ្គផលិតកុនឯកសារជាមួយមជ្ឈមណ្ឌលបុប្ផាណ ក្រោមប្រធានបទស្តីពី “​​ការកសាងសមត្ថភាពយុវជនជនជាតិដើមភាគតិចនឹងបង្កើតបណ្ណសោទស្សន៍ជនជាតិដើមភាគតិចនៅកម្ពុជា តាមរយះវីគីមីឌៀ” កញ្ញាបានសិក្សាស្រាវជ្រាវ និងបានផលិតវីដេអូអំពីស្រី្តមា្នក់នៅក្នុងភូមិរបស់នាង រៀបរាប់ពីប្រវត្តិម្ហូបមួយប្រភេទជាអត្តសញ្ញាណរបស់ជនជាតិទំពួន ក្រោមចំណងជើងថា “សម្លរម្សៅ”។​

ចំណាប់អារម្មណ៍

បានជានាងថតរឿងនេះ ព្រោះនាងចង់ចងក្រងមុខម្ហូបរបស់ជនជាតិដើមភាគតិចទំពួនទុកជាឯកសារ និងបង្ហាញពីអត្តសញ្ញាវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចទំពួន ដើម្បីឲ្យបងប្អូនញាតិមិត្ត ក៏ដូចជាសាសន៍ដទៃទៀតបានស្គាល់ពីមុខម្ហូបជនជាតិដើមភាគតិចទំពួន ។