ទ្រុងមាន់
សង្ខេបរឿង
លោក សល់ ព្លើង អាយ ៤១ ឆ្នាំ ដែលរស់នៅភូមិតាំសេម្លូ ឃុំញ៉ាង ស្រុកអន្ដូងមាស ខេត្ដរតនគិរី. ការតម្បាញទ្រុងមាន់ពីឬស្សីរបស់បងប្អូនជនជាតិដើមភាគតិចចារ៉ាយដែលនៅមានពីដូនតាមកម្លេះ ការតម្បាញនេះគីជាបង្ហាញពីវប្បធម៏ប្រណៃ និងអត្ដសញ្ញាណរបស់ជនជាតិដើមភាគតិចចារ៉ាយ។ មូលហេតុដែលខ្ញុំជ្រើសរើសប្រធានបទនេះទ្បើង គឺចងបង្ហាញអោយក្មេងៗជំនាន់ក្រោយអោយស្គាល់កុំអោយភ្លេចពីស្នាដៃដែលមានពីដូនតាមកដែលជាអត្ដសញ្ញាណរបស់ខ្លួន។
ប្រវត្តិរូបសង្ខេប
ខ្ញុំបាទ ឈ្មោះ ក្លាន តាង ជាជនជាតិចារ៉ាយ រស់នៅភូមិតាំងសេម្លូ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ បច្ចុប្បន្នខ្ញុំជាយុវជននៅភូមិតាំងសេម្លូ ពេលទំនេខ្ញុំចូលចិត្តជួយការងារសហគមន៏។
ចំណាប់អារម្មណ៍
មូលហេតុដែលខ្ញុំចងថតរឿងនេះព្រោះវាចងបាត់បង់ ដោយសារយុវជនសម័យនេះគេមិនសូវយកចិតទុកដាក់ ហើយខ្ញុំរក្សារនិងចង់ក្រងទុកជាឯកសារដើម្បីអោយកូនចៅជំនាន់ក្រោយបានស្គាល់ និងបានយល់ដឹងពីសម្ភារ:ដែលជនជាតិដើមភាគតិចធ្លាប់ប្រើប្រាស់។