ដីសហគមន៍

សង្ខេបរឿង 

ឈ្មោះ ហាយឺន តាង​ ជាប្រធានសហគមន៍ រស់នៅក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី គាត់បានរៀបរាប់ពីប្រវត្តិដីព្រៃសហគមន៍ ទី១៖ ចម្ការពនេចរណ៍ (ចម្ការវិលជុំទី១) សម្រាប់ទុកអោយប្រជាពលរដ្ឋធ្វើស្រែចម្ការ​ដាំបន្លែ វាជាដីចម្ការកាប់រួច។ ទី២៖ ដីព្រៃបម្រុង សម្រាប់ទុកអោយកូនចៅជំនាន់ក្រោយ។​ ទី៣៖ ​ដីព្រៃការពារ​​​គឺការពារដី​អោយមាននៅឈើធំឈើច្រើន​ ប្រើប្រាស់វល្លិ៍ផ្សេងៗ យើងយកផលនៅក្នុងនឹង ព្រៃការពារមិនអាចបានអ្នកណាកាប់ធ្វើចម្ការ និងទី៤៖ ដីព្រៃអារក្ស ព្រៃនឹង អត់អាចកាប់ធ្វើចម្ការអីបានទេ ​ប្រសិនជាគេកាប់នោះនឹងកើតជាឈឺគ្រុន​ និងស្លាប់​​

ប្រវត្តិរូបសង្ខេប

នាងខ្ញុំឈ្មោះ រំបាយ​ សុគា ភេទស្រី​ អាយុ ២៣ឆ្នាំ ជនជាតិ គ្រឹង​ សញ្ជាតិខ្មែរ រស់នៅ ភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។ នាងខ្ញុំបានរៀនចប់ថ្នាក់ទី១២ក្នុងឆ្នាំ២០១៨ដោយជីវភាពខ្វះខាតនាងខ្ញុំក៏មិនបានរៀនបន្តរទៀតទេដោយសម្រេចចិត្តចូលរួមធ្វើការងារស្មគ្រ័ចិត្តផ្សេងៗនៅក្នុងខេត្តរតនគិរី។

ចំណាប់អារម្មណ៍

មូលហេតុដែលថតសម្ភាសន៍រឿងនេះ ដោយសារតែចង់រំលឹកពីក្តីបំណង និងការលំបាក់របស់គណៈកម្មាធិការក្នុងការរៀបចំសុំចុះបញ្ជីដីសម្រាប់សហគមន៍ដែលកំពុងប្រឈម​នឹងការបាត់បង់ ដើម្បីទុកសម្រាប់ក្រើនរំលឹកពីវប្បធម៍របស់ខ្លួនទៅដល់យុវជនជំនាន់ក្រោយ។