ស្ដាយ

សង្ខេបរឿង

លោក ស៊ឺន​ ច្វាន អាយុ ៦៧​ឆ្នាំ រស់នៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី​ មានកូន ៨នាក់ប្រកបមុខកសិករ។ គាត់បានរៀបរាប់ពីជីវិតកំឡុងពេលសង្រ្គាម គាត់បានរត់ចូលក្នុងព្រៃបែកបាក់បងប្អូនសាច់ញាតិ ដូចជា អ៊ំម្នាក់ ពូពីរនាក់ បងម្នាក់ ដែលមកបច្ចុប្បន្នគាត់នៅតែនឹកឃើយដល់បងប្អូនដែលគេបានស្លាប់ ហើយគាត់មិនចង់ឲបាត់បងមនុស្សដោយសារសង្រ្គាមទៀតទេ ហើយគាត់បាននិយាយថា “សូមឱ្យថ្នាក់ដឹក នាំត្រូវចេះស្រឡាញ់គ្នា សាមគ្គី រួបរួមគ្នាដើម្បីប្រទេសជាតិយើង”។

ប្រវត្តិរូបសង្ខេប

ប្អូនប្រុស ចំ ល្វាណ ជនជាតិចារ៉ាយ រស់នៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។ គាត់បានទទួលបានឳកាសចូលរៀនវគ្គផលិតកុនឯកសារជាមួយមជ្ឈមណ្ឌលបុប្ផាណក្រោមប្រធានបទស្តីពី “​​ការកសាងសមត្ថភាពយុវជនជនជាតិដើមភាគតិចនឹងបង្កើតបណ្ណសោទស្សន៍ជនជាតិដើមភាគតិចនៅកម្ពុជា តាមរយះវីគីមីឌៀ” គាត់ធ្វើការសម្ភាសន៍ស្រាវជ្រាវ និងបានផលិតវីដេអូអំពីអ៊ំប្រុសម្នាក់នៅក្នុងភូមិរបស់គាត់ រៀបរាប់ពីប្រវត្តិតស៊ូក្នុងសម័យ សង្គ្រាម ក្រោមចំណងជើងថា “ស្តាយ”។

ចំណាប់អារម្មណ៍

ខ្ញុំផលិតភាពយន្តឯកសារខ្លីមួយនេះ វាជាឳកាសសម្រាប់ខ្ញុំជាអ្នកជំនាន់ក្រោយ បានរៀន សូត្រពីជីវិតការតស៊ូ ការរស់នៅ និងការបាត់បង់ដោយសារសង្គ្រាម ខ្ញុំចូលរួមចំណែកក្នុង ការផ្សព្វផ្សាយទៅអ្នកជំនាន់ក្រោយបានស្តាប់តាមរយៈវីដេអូឯកសារនេះដែរ។