ចាប៉ីឃ្លោក

សង្ខេបរឿង

លោកអំម្នាក់ឈ្មោះ សល់ ធើ អាយុ ៤៩ ឆ្នាំ ជាជនជាតិចារ៉ាយ នៅភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតគិរី មានកូន៦នាក់ ប្រុសពីរ ស្រីបួននាក់ ប្រកបមុខរបរជាកសិក និងមានជំនាញខាងធ្វើចាប៉ីឃ្លោកដែលជាឧបករណ៌ភ្លេងរបស់ជនជាតិដើមភាគតិចចារ៉ាយ។ គាត់ចេះតាំងតែគាត់នៅក្មេងដែលរៀនពីអ៊ំរបស់គាត់រហូតចេះដល់សព្វថ្ងៃ។ ចាប៉ីឃ្លោកជនជាតិចារ៉ាយខុសគ្នាជាមួយជនជាតិផ្សេងទៀត ត្រង់ចំណុចកន្លែងខ្សែដេញ តែរូបរាងដូចគ្នា ហើយ​អត្ថប្រយោជន៍ចាប៉ីឃ្លោកនេះតាំងពីដើម គឺគេអាចលេងជំនួសភ្លេងគងបាន ឬប្រគុំជាមួយភ្លេងគង ពេលខ្លះចាប៉ីឃ្លោកពេលកំលោះៗទៅចែចង់ក្រមុំៗគេយកចាប៉ីឃ្លោកនេះទៅតាមខ្លួនដើម្បីលេងពេលគេគេចែចង់គ្នា។​

ប្រវត្តិរូបសង្ខេប

ខ្ញុំបាទ ឈ្មោះ ក្លាន ណារិទ្ធ ជនជាតិ ចារ៉ាយ​។ ទី​កន្លែងកំណើត: ​​​​​​​​​​​​​ភូមិតាំងសេម្លូ ឃុំញ៉ាង ​​​​​​​​​​​​​​​ស្រុកអណ្តូងមាស ខេត្តរតនគិរី ចូលចិត្តថតវីដេអូកំប្លុកកំប្លែងខ្លីៗ។

ចំណាប់អារម្មណ៍

មូលហេតុដែលខ្ញុំជ្រើសរើសប្រធានបទ ចាប៉ីឃ្លោក នេះដោយសារតែខ្ញុំចង់ថែរក្សាចងក្រងទុកដើម្បីឱ្យក្មេងៗចារាយជំនាន់ក្រោយបានដឹង និងចង់ឱ្យសាធារណ:ជនដ៏ទៃទៀតបានឃើញពីវប្បធម៌ជនជាតិដើមភាគតិចដែលជាអត្តសញ្ញាណរបស់ខ្លួន.