បេះដូងរ៉ាមសា
ដឹកនាំផលិតដោយ សន វណ្ណាត, អ៊ុម វាសនា, គង់ រស្មី, ១៨នាទី, ២០២២, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់កាត់ពីក្រោម
“បេះដូងរ៉ាមសា” បង្ហាញពីជីវតប្រជាជនរស់នៅតាមដងទន្លេមេគង្គ។ បុរសម្នាក់ដែលបានបំពេញបេសកកម្មការពារ និងអភិរក្សរមណីយដ្ឋានរ៉ាមសា ក្នុងខេត្តស្ទឹងត្រែង។ គាត់មានចំណាប់អារម្មណ៍លើដើមឈើដែលដុះនៅក្នុងទន្លេដែលហៅថា “ព្រៃលិចទឹក” ។ គាត់ចង់លើកកំពស់ការយល់ដឹងរបស់យុវជនដោយបង្ហាញពីតំបន់ដីសើមក្នុងតំបន់របស់គាត់; ជាពិសេសសារៈសំខាន់នៃព្រៃលិចទឹក ក៏ដូចជាធនធានធម្មជាតិទាំងអស់នៃទន្លេមេគង្គ។