ព្រាប និងខ្ញុំ
ដឹកនាំផលិតដោយ អូត ស្រីពេជ្រ, ៨ៈ២៣នាទី,២០២២, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់កាត់ពីក្រោម
ក្នុងបរិបទកូវីត ១៩ ការរកចំណូលមិនគ្រប់សម្រាប់ទ្រទ្រង់នឹងការចំណាយនៅក្នុងគ្រួសារ បានធ្វើឱ្យស្រ្ដីម្នាក់ឈ្មោះទឹម សុម៉ាល័យ និងកូនប្រុសពីរនាក់ទៀតដើរលក់ចំណីព្រាបនៅមាត់ទន្លេចតុមុខ។ ក្រៅតែពីប្រាក់ចំណូលរបស់ស្វាមីដែលជាអ្នកស៊ីឈ្នួលដេរខោអាវ បងស្រីនិងកូនប្រុសទាំង២ត្រូវឆ្លៀតពេលដើម្បីរកប្រាក់ចំណូលបន្ថែមដើម្បីដោះស្រាយជីវភាពគ្រួសារក្នុងគ្រាដ៍លំបាកមួយនេះ។ ដោយសារតែប៉ូលិសមិនអនុញ្ញាតឱ្យអាជីវករលក់ទំនិញរបស់ខ្លួននៅគ្រប់ទីកន្លែងស្រេចតែចិត្ដបាន ដូច្នេះពេលខ្លះបងស្រីតែងតែជួបបញ្ហានៅពេលគាត់ព្យាយាមលក់នៅកន្លែងហាមឃាត់។ តើបងស្រីជួបបញ្ហាប្រឈមអ្វីខ្លះ? តើក្នុងបញ្ហាបែបនេះបានធ្វើឱ្យបងស្រីមានទស្សនៈយ៉ាងណាចំពោះមុខរបរនេះ និងការយល់ឃើញចំពោះអនាគតកូនៗរបស់គាត់យ៉ាងដូចម្តេច?