កើប

ដឹកនាំផលិតដោយ ហៀ ខាំញ៉ៃ ឆ្នាំ២០២២​ រយៈ១៧:១១នាទី ភាសាជនជាតិដើមភាគតិចកាវែត មានអក្សរអង់គ្លេសរត់ពីក្រោម

នូម ជាឈ្មោះអន្ទាក់នេសាទប្រពៃណីដែលជនជាតិដើមភាគតិចកាវ៉េតប្រើក្នុងរដូវវស្សា តាំងពីបុរាណកាលមក។ ឈ្មោះនេះត្រូវបានគេប្រើជាយូរមកហើយ ប៉ុន្តែនៅឆ្នាំ ២០២១ បាន ប៉ាស បានសម្រេចចិត្តហៅវាប្តូរ កេប ជំនួសវិញ។ គាត់បានបង្កើតអន្ទាក់នេសាទបែបនេះតាំងពីគាត់មានអាយុ ១២ ឆ្នាំម្ល៉េះ។ សព្វថ្ងៃគាត់មានអាយុ ៣៩ឆ្នាំ រស់នៅជាមួយប្រពន្ធ និងកូនបួននាក់ក្នុងចម្ការស្វាយចន្ទី។ កាលពីមុន បាន ប៉ាស អាចត្បាញបាន ៣ ទៅ ៤ ក្នុងមួយថ្ងៃ។ សព្វថ្ងៃនេះគាត់ធ្វើបានតែមួយទៅពីរប៉ុណ្ណោះ។ គាត់និយាយថា “នៅពេលអនាគតខ្ញុំចង់បង្រៀនកូនៗ របស់ខ្ញុំពីរបៀបត្បាញ” ។