សេនកាំប្រាំង

ដឹកនាំផលិតដោយ តែង ជី ឆ្នាំ២០២២ រយៈពេល២៤:៥៥ នាទី ភាសាជនជាតិដើមភាគតិចកាវែត មានអក្សរអង់គ្លេសរត់ពីក្រោម

ដោយសារឥទ្ធិពលពីបរទេស ទំនៀមទម្លាប់ ជំនឿ ជាច្រើនរបស់ ជនជាតិដើមភាគតិចកាវែតកំពុងផ្លាស់ប្តូរ។ ឧទាហរណ៍ ខណៈដែលការតម្បាញទ្រុងមាន់បែបបុរាណធ្លាប់ជាជំនាញ ប្រភពចំណូលដ៏ល្បីនោះ ការតម្បាញ និងទីផ្សារឥឡូវនេះបានថយចុះយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក្តី នៅមានមនុស្សមួយចំនួនទៀត ដែលបន្សល់ទុកនូវការគោរព និងចងចាំនូវមរតក និងវប្បធម៌របស់ពួកគេ។ ក្នុងនោះក៍មាន ឌីស ហ្គ្រូត អាយុ៤៦ឆ្នាំ រស់នៅភូមិឡាមើយ ខេត្តរតនគិរី ។ គាត់ធ្វើការជាគ្រូសែនព្រេន សម្រាប់សហគមន៍របស់គាត់។ ការថ្វាយ និងសែនព្រេនគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតសម្រាប់សហគមន៍ និងបុគ្គល។