រាណង់ស្រក់

ដឹកនាំផលិតដោយ ស៊ីន វណ្ណឌី ឆ្នាំ២០២២ រយៈពេល២៦:២១ នាទី ភាសាជនជាតិដើមភាគតិចព្នង មានអក្សរអង់គ្លេសរត់ពីក្រោម

លោក ក្រុង តូន មានអាយុ ៦៤ឆ្នាំ មានសញ្ជាតិខ្មែរ និង ជនជាតិដើមភាគតិចព្នង និងរស់នៅខេត្តមណ្ឌលគិរី ។ គាត់មានកូន ៧ នាក់ ប៉ុន្តែនៅឆ្នាំ ២០១៩ កូនប្រុសរបស់គាត់ម្នាក់បានស្លាប់។ សព្វថ្ងៃនេះគាត់ជាមេភូមិហៅថា ‘មេកញ្ទ្រាញ’។ គាត់ពន្យល់ថា៖ «អ្វីដែលខ្ញុំបារម្ភបំផុតគឺការបាត់បង់ព្រៃឈើរបស់យើង។ វាកាត់បន្ថយទីជម្រករបស់សត្វព្រៃ ហើយលើសពីនេះទៀត អ្នកប្រមាញ់មកពីក្រៅសហគមន៍របស់យើងសម្លាប់សត្វព្រៃដោយខុសច្បាប់។ ឥឡូវនេះ សត្វព្រៃខ្លះជិតផុតពូជ ដូចជាសត្វទន្សោងអញ្ចឹង។ ប៉ុន្តែប្រសិនបើយើងត្រូវចាកចេញពីព្រៃទាំងនេះ តើយើងអាចរស់នៅឯណា?»។