​​ គ្រាន់ជាសុបិន្ត

ដឹកនាំផលិតដោយ កាសល់ ស៊ីនួន ឆ្នាំ២០២១ រយៈពេល ១៨:១២នាទី ភាសាជនជាតិដើមភាគតិចចារ៉ាយ មានអក្សរអង់គ្លេសរត់ពីក្រោម

សង្ខេបរឿង

អ្នកមីង រចំ​ អ្យែត មានអាយុ ៣៩ ឆ្នាំ ជាជនជាតិចារ៉ាយ រស់នៅភូមិលើហន់ ឃុំកិចុង ស្រុក បរកែវ ខេត្តរតនគីរី។ សព្វថ្ងៃមីងធ្វើចម្ការ និងស៊ីឈ្នួលដើម្បីផ្គត់ផ្គង់គ្រួសារនឹងសម្រាប់កូនរៀនសូត្រ ហើយគ្រួសារមីងពុំមានដីសម្រាប់ធ្វើចម្ការទេមានជីវភាពខ្វះខាត់ ក្រលំបាក និងរងគ្រោះនូវអំពើហឹង្សាក្នុងគ្រួសារពីប្តី និងកូនប្រុសដែលញៀនថ្នាំ។ ជាង១០ឆ្នាំមកហើយអ្នកមីងជាអ្នកដែលទទួលបន្ទុករាប់រងក្នុងគ្រួសារជាប្រុសផង និងស្រីផង រីឯប្ដីរបស់គាត់គឺមិនសូវធ្វើការ ឯកូនប្រុសជាប់គុកដោយសារសេពគ្រឿងញៀន ដុតផ្ទះ ហើយអ្នកមីងគ្មានលទ្ធភាពយកកូនទៅដាក់មណ្ឌលកែប្រែផ្តាច់គ្រឿងញៀនទេ.