ទុភ្លេង

សង្ខេបរឿង​​​​​​​​​​

ខ្ញុំឈ្មោះ សល់ លិន ជាជនជាតិចារ៉ាយ រស់នៅភូមិតាំងសេម្លូ ឃុំញ៉ាង ស្រុកអណ្ដូងមាសខេត្តរតនគិរី។ សម្លរកញ្ចប់ត្រួយដំទ្បូងមុខម្ហូបនេះគាត់ចេះមកពីឪពុកម្តាយ ខ្ញុំតាំងពីអាយុ ១២​​ ឆ្នាំ។ សម្លរកញ្ចប់ត្រួយដំទ្បូងមុខម្ហូបនេះជាធម្មតាប្រើប្រាស់សម្រាប់គ្រូសារ និងអាចប្រើសម្រាប់ទៅលើកម្មវីធីធំៗនៅក្នុងសហគមន៏បានដែរដោយ​​ផ្សំជាមួយសាច់គោ សាច់មាន់ សាច់ជ្រូកអញ្ចឹងទៅ។ ខ្ញុំមិនចង់ឱ្យកូនចៅយើងជំនាន់ក្រោយភ្លេចម្ហូបនេះព្រោះវាមុខម្ហូបប្រពៃណីរបស់ជនជាតិដើមភាគតិចចារាយ​ វាជាមុខម្ហូបសម្លធម្មជាតិរបស់តាំងពីដើមដែរ ហើយនិងបង្រៀកូនខ្ញុំឱ្យចេះធ្វើម្ហូបនេះ។​

ប្រវត្តិរូប

កញ្ញា សល់ រេន អាយុ 21 ឆ្នាំ ជាជនជាតិចារ៉ាយរស់នៅភូមិតាំងសេម្លូ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ នាងបានបោះបង់ការសិក្សាតាំងពីថ្នាក់ទី៣។​ នៅឆ្នាំ២០២១ នាងបានចូលរៀនវគ្គបណ្ដុះបណ្ដាលស្តីពី “ការកសាងសមត្ថភាពរបស់យុវជនជនជាតិដើមភាគតិច និងបង្កើតបណ្ណសារសោតទស្សន៏ជនជាតិដើមភាគនៅកម្ពុជា តាមរយ:វីគីមីឌៀ” នេះជាមួយមជ្ឈមណ្ឌលបុប្ផាណា ហើយនាងបានផលិកុនឯកសារខ្លីមួយមានចំណងជើងថា “ទុក្លេង”។

ចំណាប់អារម្មណ៍

មូលហេតុដែលនាងយករឿងនេះមកថតគឺ ព្រោះនាងឃើញថា សម្លរកញ្ចប់ត្រួយដំឡូងនៅក្នុងសហគមន៏របស់នាងវាចង់បាត់បង់អស់ហើយ​ ដោយសារក្មេងសម័យនេះមិនសូវយកចិត្ដទុកដាក់ទៅលើការធ្វើសម្លរកញ្ចប់នេះទៀតទេ​ ​​​​បានជានាងចាប់អារម្មណ៍ចង់រក្សា និងចងក្រងទុកជាឯកសារដើម្បីអោយកូនចៅជំនាន់ក្រោយបានស្គាល់បានដឹងពីមុខម្ហូបរបស់ជនជាតិដើមភាគតិចដែលមានតាំងពីជីដូនតា។