តាវ៉ាក្រឡង់

ដឹកនាំផលិតដោយ ធា យ៉ុង​ រយៈពេល១៨:៣២ នាទី ឆ្នាំ២០២២ ភាសាជនជាតិដើមភាគតិចលន់ និងមានអក្សរអង់គ្លេសពីក្រោម ​

ភាពយន្តនេះត្រូវបានផលិតនៅភូមិតាង៉ាច ដែលជាភូមិមួយឆ្ងាយពីក្រុងផ្សេងទៀតនៅក្នុងខេត្ដរតនគិរី។ នៅទីនេះ មនុស្សរស់នៅជាកុលសម្ព័ន្ធដែលមានភាសា និងវប្បធម៌ផ្ទាល់ខ្លួន។ យ៉ង ណុន មានអាយុ៥៧ឆ្នាំ ជាអ្នករស់នៅទីនោះ។ ក្រោយពេលម្ដាយបានស្លាប់ គាត់បានផ្លាស់ទីទៅរស់នៅជាមួយបងប្អូនបង្កើតម្នាក់ក្នុងចំណោមបងប្អូន៣នាក់របស់គាត់។ អំឡុងពេលនោះ គាត់បានធ្វើការជាកម្មករ ហើយបានប្រើជំនាញធ្វើឧបករណ៍ផ្សេងៗដូចជាតាវាក្រឡង់ជាដើមដើម្បីរកប្រាក់ចំណូល។ សព្វថ្ងៃនេះស្ត្រីចំណាស់ម្នាក់នេះនៅតែបន្តការងាររបស់គាត់ ហើយចាប់ផ្តើមផ្ទេរចំណេះដឹងរបស់គាត់ទៅកាន់ក្មេងៗជំនាន់ផងដែរ។ នៅពេលដែលយុវជនចង់រៀនពីគាត់ គាត់ស្វាគមន៍ជានិច្ច និងបង្រៀនពួកគេដោយមិនគិតថ្លៃ។