កូនកញ្ច្រែង

ដឹកនាំដោយ ខាំ ភុនមើត​ ឆ្នាំ២០២៣ រយៈពេល១១:១៥ នាទី​ ភាសាជនជាតិដើមភាគតិចកាវែត មានអក្សរអង់គ្លេសរត់ពីក្រោម

អ្នកស្រី ផាង ផាត រស់នៅភូមិឡាមើយ ឃុំគោកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់ជាស្ត្រីមេផ្ទះផង និងជាកសិករផង។ បន្ថែមពីនេះ អ្នកស្រីផាត ចេះត្បាញនិងលក់កន្ត្រកដើម្បីរកចំណូលបន្ថែមដល់គ្រួសារតាមលទ្ធភាព។ គាត់បានរៀបរាប់ប្រាប់ថាកាលពីមុនគាត់អាចត្បាញកន្ត្រកបានមួយក្នុងរយៈមួយថ្ងៃ។ ប៉ុន្ដែសព្វថ្ងៃគាត់ត្រូវចំណាយពេលពីរថ្ងៃដើម្បីបញ្ចប់មួយកន្ត្រក នេះបណ្ដាលមកពីមិនសូវសំបូរដើមឫស្សីដូចមុន ហើយតម្លៃកន្ត្រកធ្លាក់មកត្រឹម ២៥០០០រៀល។ គាត់ចង់អោយមានការចងក្រងឯកសារសម្រាប់ជំនាញត្បាញកន្ត្រកដល់មនុស្សជំនាន់ក្រោយអំពីរបៀបត្បាញនិងសិល្បៈនៃការប្រើពណ៌ផ្សេងៗឱ្យបានត្រឹមត្រូវផងដែរ។