ប្រាំមួយយប់

សង្ខេបរឿង

នៅក្នុងឆ្នាំ១៩៧០ដែលជារបបលន់ ណុល លោកតារំចំហ៊ើនបានចូលរួមធ្វើសង្គ្រាមជាមួយកងទ័ពលុនណុល១ឆ្នាំពេញហើយក៏ត្រូវចុះចាញ់និងរំសាយទ័ព។ បន្ទាប់ពីរំសាយទ័ពបានតែ២ឬ៣ថ្ងៃប៉ុណ្ណោះ កងទ័ពវៀតណាមបានមកចាប់គាត់យកទៅឃុំទុកនៅភូមិភ្លេគូ( ប្រទេសវៀតណាម )។ អស់រយៈពេល៦យប់៦ថ្ងៃ គេក៏បានដោះលែងគាត់ហើយបង្ខំអោយគាត់ចូលធ្វើជាកងទ័ព ដើម្បីធ្វើសង្គ្រាមរវាងវៀតណាមខាងត្បូងនិងវៀតណាមខាងជើង។ ដោយខ្លាចគេសម្លាប់លោកតារំចំហ៊ើនក៏បានចូលធ្វើជាកងទ័ពហើយបានប្រយុទ្ធនៅក្នុងសមរភូមិចំនួន២លើកដែរទើបសង្គ្រាមបានបញ្ចប់ហើយគាត់ក៏បានត្រឡប់មកស្រុកកំណើតវិញ។

ប្រវត្តិរូប

កញ្ញា  សល់ បៀន អាយុ18 ឆ្នាំជនជាតិចារ៉ាយរស់នៅ ភូមិតាំងសេម្លូឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្ត រតនគិរី។ នាងជាកូនទី7ហើយបានឈប់រៀនតាំងពីរថ្នាក់ទី៣ដោយសារជួយម្តាយធ្វើស្រែចំការ។ ក្នុងគ្រួសាររបស់នាងមានតែប្អូនទី៨ប៉ុណ្ណោះដែលបានចូលរៀន។

ចំណាប់អារម្មណ៏

មូលហេតុដែរខ្ញុំយកប្រធានបទនេះមកថត  គឺដោយសារតែគាត់ជាជីតារបស់ខ្ញុំ ហើយខ្ញុំងាយទាក់ទងជាមួយគាត់។ មួយទៀតខ្ញុំចង់រក្សារឿងខ្លីនេះទុកអោយក្មេងៗជំនាន់ក្រោយបានឃើញបានដឹង។