លើទូក លើទឹក

ដឹកនាំផលិតដោយ កុល សុវណ្ណពេជ្រវិច្ឆិកា,​ ១០:៤៧នាទី, ២០២២, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់កាត់ពីក្រោម

ប្ដីប្រពន្ធខ្មែរអ៊ីស្លាមវ័យក្មេងមួយគូរ មានវ័យ២០ឆ្នាំដូចគ្នា បានប្រើជីវិតរស់នៅលើទូកស្ទើរតែពេញមួយជីវិត ក្បែរកោះមួយភាគខាងជើងរាជធានីភ្នំពេញ។ ជីវិតរបស់ពួកគាត់ត្រូវពឹងផ្អែកទៅទន្លេមេគង្គ។ រស់ សាលី បានកើត និងរស់នៅលើទូកតាំងតែពីតូច។ ហើយគាត់បានឈប់រៀនតាំងពីវ័យក្មេងជួយធ្វើការងារឪពុកម្ដាយដើម្បីជីវភាពគ្រួសារ។ ដោយហេតុថាគាត់បានចំណាយពេលវេលាជាច្រើនឆ្នាំរស់នៅលើទន្លេបានធ្វើអោយទន្លេក្លាយជាផ្នែកមួយនៃខ្យល់ដង្ហើម និងជាឈាមរបស់គាត់ទៅហើយ។ ប៉ុន្ដែបច្ចុប្បន្ននេះទន្លេមេគង្គមានការប្រែប្រួល ត្រីកាន់តែខ្សត់ខ្សោយទៅៗ ចំណែកឯសំរាមវិញនៅក្នុងទន្លេមានកាន់តែច្រើនទៅៗ។ សាលី នៅតែប្រឹងបន្ដការនេសាររបស់ខ្លួន ដើម្បីចិញ្ចឹមគ្រួសារដែលមានកូន២នាក់ និងប្រពន្ធដែលកំពុងមានផ្ទៃពោះ។ នៅពេលដែលមានយន្ដហោះ​​ ហោះកាត់ន្លែងគាត់កំពុងរស់នៅ គាត់តែសម្លឹងមើលនិងនឹកឆ្ងល់អំពីអនាគតរបស់គ្រួសារគាត់ថាតើ​គាត់​នឹង​អាច​ចិញ្ចឹម​ពួកគេ​ដោយ​ការ​នេសាទ​បែប​ប្រពៃណី​ដោយ​មិន​បាត់បង់​របៀប​រស់នៅ​របស់​ដូនតា​ទេ?