ពេជ្រក្នុងទន្លេ

ដឹកនាំផលិតដោយ យី​ លុយហេង,​១៤នាទី, ២០២២, ភាសាខ្មែរ​ មានភាសាអង់គ្លេសរត់កាត់ពីក្រោម

លោកពូ​ ញឹម ស្រោល ជាអ្នករកលៀសដោយប្រើឧបករណ៍ឈ្នាងនិងអូសដោយដៃនៅក្នុងទន្លេម្ដុំកោះឧកញ៉ាតីក្នុងរាជធានីភ្នំពេញ។​ សព្វថ្ងៃលោកពូមានកូនពីរនាក់នៅក្នុងបន្ទុក។ ក្នុង១ថ្ងៃចំណាយពេល៥ទៅ៦ម៉ោងត្រាំនៅក្នុងទឹកដើម្បីជ្រមុជអូសលៀសនៅបាតទន្ល។ ​ការប្រកបរបរនេះជួបនឹងបញ្ហាខ្លះដែលធ្វើអោយ​​​​​លោក​​​ពូ​​​​​រកលៀសមិនបានច្រើនដោយការជួបនឹងបញ្ហាអាកាសធាតុ ការផុតរដូវកាលរបស់លៀស របបទឹកទន្លេ ប្រែប្រួល និងបញ្ហាការចុះរកយ៉ាងច្រើនពីសំណាកអ្នកអូសលៀសដែលប្រើទូកម៉ាស៊ីននិងឧបករណ៍ខុសច្បាប់។