រស់ដោយសារខ្មោច
ដឹកនាំដោយ ងឿម ផល្លី, ២០១៥, ៧នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
សារ៉ាន់ អាយុ ៥៤ ឆ្នាំ រស់នៅក្នុងទីបញ្ចុះសពជាមួយនឹងកូនប្រុស និងបងប្អូនជីដូនមួយរបស់នាង ចាប់តាំងពីពួកគេត្រូវបានបង្ខំឱ្យចាកចេញពីដីធ្លី និងផ្ទះរបស់ពួកគេដោយមិនមានសំណង រួមជាមួយនឹង ៥៩ គ្រួសារផ្សេងទៀត។ បន្ទាប់ពីការបណ្តេញ ប្តីរបស់នាងបានធ្លាក់ទឹកចិត្ត បន្ទាប់មក គាត់ក៏មានជំងឺ ហើយទីបំផុត គាត់ក៏បានស្លាប់ចាកចោលនាង និងកូន ។ ការប្រមូល និងការលក់អេតចាយ នាងរកមិនដល់មួយដុល្លារផងក្នុងមួយថ្ងៃ ដូច្នេះនាងមិនអាចរកប្រាក់បានគ្រប់គ្រាន់ទេដើម្បីរស់។ ក្នុងគោលបំណងដើម្បីទិញថ្នាំសម្រាប់កូនប្រុសនាង នាងសម្អាតផ្នូររបស់ក្រុមគ្រួសារដទៃទៀត និងលាងសម្អាតចាននៅឯវត្ត។ នាងអាចនាំមកនូវម្ហូបអាហារមួយចំនួនសម្រាប់កូនប្រុសរបស់នាង។ នាងនិយាយថា ៖ «គ្មានផ្លូវផ្សេងទៀតឡើយ»។