រដ្ឋ​មន្រ្ដី​ម៉ាំ​ល្ហុង

ដឹកនាំដោយ រឿន ណារិទ្ធ, ២០១៣, ៧នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

ម៉ៅ បូរ៉ា ជា​អ្នក​លក់​ម៉ាំ​ល្ហុង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ទោះ​បី​ជា​មាន​សញ្ញាបត្រ​យ៉ាងណាក៏ដោយ ក៏​រូបគេ និង​ក្មួយ​គេឈ្មោះ​សេង​ មិន​អាច​រក​ការងារ​ធ្វើ​បាន​នៅ​តាម​ខេត្ត ហើយ​ពួក​គេ​ក៏​ផ្សង​ព្រេង​មក​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដូច​អ្នក​ផ្សេង​ឯ​ទៀត​ដែរ។ បូរ៉ា​ប្រាប់​ទៅ​ក្មួយ​ឲ្យ​មក​តាម​គាត់ និង​ជួយ​ការងារ​គាត់។ គាត់​បង្រៀន និង​ផ្ដល់​ដំបូន្មាន​ទៅ​សេង។ ជំនួប​គ្នា​នេះ បាន​ផ្ដល់​ឱកាសឱ្យ​ពួក​គេ​ក្នុង​ការ​ត្រួត​ត្រាយ​ផ្លូវ ដោះ​ស្រាយ​បញ្ហា​ជីវភាព​ដែល​កំពុង​ជួប​ប្រទះ​នេះ។