អ្នកកាប់ឫស្សី
ផលិតដោយ ប៉ាន់ រិទ្ធី, ២០១៣, ៧នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ថៃ និងប្រពន្ធគាត់ឈ្មោះនី រស់នៅក្នុងខេត្តបន្ទាយមានជ័យ ខាងជើងនៃប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេសថៃ។ ដើម្បីចិញ្ចឹមកូនៗរបស់ពួកគេ ពួកគេត្រូវប្រថុយប្រថានទៅកាប់ឫស្សីនៅក្នុងព្រៃដែលជាតំបន់មីន។ កម្ពុជាជាប្រទេសទើបងើបពីសង្គ្រាមដ៏រ៉ាំរ៉ៃ ដែលបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះជាច្រើននៅក្នុងព្រៃ ហើយអន្តរជាតិក៏មិនទាន់បញ្ចប់កម្មវិធីកម្ចាត់មីននេះដែរ។ មុននឹងចេញទៅធ្វើការ ពួកគេអុជធូបបួងសួងដល់ព្រលឹងអ្នកតា សុំចៀសពីគ្រោះថ្នាក់។ ពួកគាត់កាប់ឫស្សីក្នុងព្រៃដោយមិនខ្វល់ពីស្លាកសញ្ញាគ្រោះថ្នាក់នៃគ្រាប់មីនឡើយ។ ពួកគាត់ដឹងច្បាស់ថា ក៏ព្រោះតែលុយ ១ ដុល្លារក្នុងថ្ងៃនេះ ពួកគាត់ត្រូវបន្តកាប់ឫស្សីទាំងនេះ បើទោះជាដឹងថាសេចក្ដីស្លាប់កំពុងរង់ចាំពួកគេក៏ដោយ។