វាយថ្មកំដរជីវិត
ដឹកនាំដោយ រឿន ណារិទ្ធ, ២០១៤, ៨នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
នាភាគខាងត្បូងនៃប្រទេសកម្ពុជា នៅជើងភ្នំដ៏ធំមួយ ដីហុយទ្រលោម ក្រោមកម្ដៅព្រះអាទិត្យដ៏ក្ដៅហែង នួនព្យាយាមវាយដំថ្មជាបំណែកតូចៗ ដោយប្តូរនឹងប្រាក់កម្រៃ ៣៥ សេនក្នុងមួយបាវ។ កាលពីមុន គាត់មានដីស្រែ ប៉ុន្តែគាត់បានលក់វាដើម្បីព្យាបាលជំងឺគ្រុនចាញ់របស់ប្ដីគាត់ តែជាអកុសល ស្រែក៏លក់ លុយក៏អស់ ប្ដីក៏ស្លាប់។ គាត់មានគម្រោងទៅស្វែងរកការងារនៅទីក្រុងភ្នំពេញ ដោយធ្វើការជាជាងសំណង់ ឬជាអ្នកលាងចាន ។ គាត់ត្រូវធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីមានសង្ឃឹម។