អ្នកប្រមាញ់
ដឹកនាំដោយ វណ្ណ សុជាតា, ២០១៥, ៩នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
នេះជារឿងរ៉ាវរបស់គ្រួសារមួយនៅឯខេត្តបាត់ដំបងដែលមានសមាជិកប្រាំនាក់។ ប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេគឺបានមកពីការលក់កណ្តុរ។ ពួកគេរកបានប្រាំដុល្លារមួយយប់ ប្រសិនបើមិនមានភ្លៀងធ្លាក់ទេនោះ។ ឪពុករបស់ក្មេងទាំងបីតែងតែចូលទៅក្នុងព្រៃនៅពេលព្រឹកដើម្បីដាក់អន្ទាក់កណ្តុរ។ ឯប្រពន្ធរបស់គាត់បានយកសត្វកណ្តុរដែលរកបានទៅលក់នៅតាមហាងផឹកស៊ីនៅទីជនបទ។ «នៅទីបញ្ចប់ តើពួកយើងអាចរកលុយទៅទិញពេជ្រមកពាក់នឹងគេបានទេ បើម្ង៉ៃៗយើងរកបានតែប្រហែលប្រាំដុល្លារអ៊ីចឹងនោះ?» នេះគឺជាសំណួរនៅក្នុងជីវិតរបស់ពួកគេ។