៨៦. កិច្ចសន្ទនារវាងលោក អ៊ិត វុន និងលោក អ៊ិត វ៉ុត
រយៈពេល ៤៩’០២ នាទី
ឆ្នាំ ២០១៩
ទីកន្លែង : ព្រះវិហារ
នាសម័យខ្មែរក្រហម លោក អ៊ិត វ៉ុត ត្រូវបានពួកខ្មែរក្រហមបង្គាប់ឱ្យកាប់ដើមទន្រ្ទានខេត្តដើម្បីយកទៅធ្វើជី។ ក្នុងអំឡុងពេលនោះ គាត់រៀនបានតិចតួចដែរពេលដែលសម្រាកពីការងារ ដូចជាពួកខ្មែរក្រហមបានបង្រៀនគាត់ពីមនោគមន៍វិជ្ជារបស់កុម្មុយនីស្ដ និងបណ្ដុះស្មារតីឱ្យស្អប់ពួកវៀតណាម។ ក្រោយថ្ងៃ ៧ មករា គាត់បានចូលធ្វើជាកងទ័ពខ្មែរក្រហមនៅតាមព្រំដែនថៃ។ ប៉ុន្តែក្រោយសមាហរណកម្ម គាត់បានលាលែងពីឈ្មោះជាទាហាន ហើយគាត់ក៏បានត្រឡប់មកស្រុកកំណើតដើម្បីប្រកបរបរស្រែចម្ការធម្មតាវិញ។