វាលស្រែជីវិត
ដឹកនាំដោយ ចេង សុជាតិ, ២០១៥, ១០នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ទូច សុគា អាយុ ៣៤ ឆ្នាំ បានលែងលះជាមួយប្តី និងមានកូនពីរនាក់ មកពីខេត្តកំពង់ស្ពឺ។ ដោយគ្មានប្រាក់ផ្គត់ផ្គង់គ្រួសារ និងអំពើហឹង្សាក្នុងគ្រួសារ ស្វាមីរបស់គាត់បានចាកចោលគាត់ទៅរៀបការម្តងទៀត។ សុគា ធ្វើការយ៉ាងលំបាក ជាមួយការចំណាយថវិកាយ៉ាងរឹតត្បិត ព្រោះគាត់ចង់ឱ្យកូនស្រីអាយុ ១៣ ឆ្នាំមានការសិក្សាបានខ្ពង់ខ្ពស់។ គាត់មិនចង់ឱ្យកូនមានវាសនាដូចគាត់ទេ។ បើទោះបីជាគាត់រកប្រាក់បានប្រហែលមួយដុល្លារក្នុងមួយថ្ងៃ គាត់នៅតែមានអារម្មណ៏រីករាយនឹងការរស់នៅជាមួយកូនស្រីរបស់គាត់ និងមិនដែលបាក់ទឹកចិត្តទេ។