ស្រ្តី និងអង្ក្រង
ដឹកនាំដោយ ចេវ ឌឿន, ២០១៥, ៧នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
សឹម ម៉ៅ អាយុ ៥៧ ឆ្នាំ រស់នៅក្នុងភូមិក្រាំងក្នុង ខេត្តតាកែវ។ គាត់ធ្វើការជាង ២៨ ឆ្នាំហើយ តែជីវិតនៅតែលំបាក។ គាត់ធ្វើការយ៉ាងលំបាកដើម្បីចឹញ្ចឹមជីវិត។ ការលក់ពងអង្ក្រងជាមុខរបរប្រចាំថ្ងៃរបស់គាត់ ដោយបានកម្រៃប្រហែលមួយដុល្លារ។ គាត់ឆ្លៀតទៅបោកខោអាវ លាងចានឱ្យអ្នកភូមិដើម្បីរកលុយបន្ថែមប្រចាំថ្ងៃ។ គាត់មានបំណងបញ្ជូនកូនទៅប្រទេសថៃ។ ទោះបីជាមានភាពយង់ឃ្នងនៃជីវិត គាត់នៅតែរក្សាក្តីសង្ឃឹម។