ស្បែកជើង
ដឹកនាំដោយ ចេវ ឌឿន, ២០១៥, ៧នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
សុភា អាយុ ១៣ ឆ្នាំ រស់នៅជាមួយក្រុមគ្រួសាររបស់គេក្នុងអគារ ស ក្នុងរាជធានីភ្នំពេញ។ ឪពុកជាអ្នកដេរស្បែកជើង និងបងស្រីលក់ពងទាកូនតាមចិញ្ចើមផ្លូវ ដើម្បីរកប្រាក់។ ក្រុមគ្រួសាររបស់គាត់រកមិនបានដល់មួយដុល្លារផងជារៀងរាល់ថ្ងៃ។ ឯឪពុកវិញមិនអាចសូម្បីតែមានលទ្ធភាពទិញអាហារពេលព្រឹក មានតែសុភាម្នាក់ឯងទេដែលបានទទួលការអប់រំរៀនសូត្រ។ ដោយគ្មានប្រាក់ សុភាមិនអាចទៅសាលារៀន បើទោះបីជាគេស្លៀកពាក់ឯកសណ្ឋានសាលាជារៀងរាល់ថ្ងៃក៏ដោយ។ ដើម្បីបានលុយ សុភាដើរ “ឈូសស្បែកជើង” ជាមួយកុមារនៅជិតខាងនោះ។