អ្នកកាត់ស្មៅ
ដឹកនាំដោយ ឈុំ ផានិត, ២០១៥, ៨នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ស៊ូ ជាឪពុក អាយុ ៤៥ ឆ្នាំ ដើមកំណើតនៅខេត្តព្រៃវែង។ សព្វថ្ងៃគាត់រស់នៅជាមួយកូនប្រុសនៅភ្នំពេញ ម្តុំផ្លូវរថភ្លើង។ ក្នុងមួយថ្ងៃគាត់លក់ស្មៅបាន ១០ ទៅ ២០ បាច់ និងបានប្រាក់ចន្លោះពី ២ ទៅ ៤ ដុល្លារ។ គាត់បានទុកកូនប្រុសទីពីរឱ្យនៅជាមួយប្រពន្ធនៅឯស្រុក ហើយគាត់មិនមានលទ្ធភាពឱ្យកូនៗទៅរៀនបានទេ។ គាត់ប្រាប់ថា “យើងរស់នៅរាល់ថ្ងៃដោយកាកសំណល់ពីអ្នកមានដែលគេបោះចោលក្នុងធុងសំរាម”។