នំផ្អែម
ដឹកនាំដោយ លី យូអ៊ី, ២០១៥, ៨នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ផាល ស្រី រស់នៅជាមួយកូនៗក្នុងវិហារមួយនៅភ្នំពេញ។ ប្តីរបស់គាត់ធ្វើការនៅខេត្ត ដោយមិនសូវមានប្រាក់ផ្ញើឱ្យគាត់ទេ។ កាលគាត់នៅក្មេង គាត់គ្មានឱកាសបានទៅរៀនឡើយ។ ផ្ទុយទៅវិញ គាត់បានឱ្យកូនៗគាត់ទៅរៀន។ គាត់លក់នំតាមដងផ្លូវរយៈពេល ២០ ឆ្នាំហើយ។ គាត់ធ្វើការរកប្រាក់ពេញមួយថ្ងៃយ៉ាងលំបាកដើម្បីទិញអាហារ និងចំណាយថ្លៃទឹកភ្លើង។ ពេលគាត់លក់នំសល់ គាត់តែងចែកឱ្យអ្នកជិតខាងហូប។