មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
សមិទ្ធិករ ៖ លោក រឿន ណារិទ្ធិ
ភាពយន្តខ្លី / ២៥ នាទី / ២០០៨
ផលិតកម្ម ៖ មជ្ឈមណ្ឌលបុប្ផាណា / ផលិតកម្មបុប្ផាណា
ក្រោមការឧបត្ថម្ភពី ៖ អង្គការយូណេស្កូ
សង្ខេបរឿង ៖
«មនុស្សពីរនាក់នៅផ្ទះជិតគ្នា» គឺជាភាពយន្តខ្លីសម្រាប់កុមារ និងសម្ដែងដោយកុមារ។ រឿងនេះយកលំនាំតាមរឿងនិទានប្រជាប្រិយខ្មែរមួយ។ ចាន់ និងសុខ រស់នៅផ្ទះជិតគ្នា រកស៊ីដាក់អន្ទាក់ក្នុងព្រៃ។ អ្នកទាំងពីរជាសម្លាញ់នឹងគ្នា រហូតដល់សុខលួចអន្ទាក់សត្វរបស់ចាន់។ អ្នកទាំងពីរក៏ទៅរកសត្វសេកឲ្យកាត់សេចក្ដីឲ្យ សេកក៏កាត់ក្ដីឲ្យសុខឈ្នះ។ ដោយមានការជួយពីសត្វស្វា និងទន្សាយ ចាន់បានធ្វើគ្រប់យ៉ាងដើម្បីបញ្ជាក់ការពិត។