បណ្ណសារ

នៅក្នុង​ផ្នែកបណ្ណសារ សាធារណជន​នឹងបាន​ឃើញភាពយន្ត​ដែលថត​ដោយ​លោក Gabriel Veyre សម្រាប់​សមាគម​​ហ្វ្រែរលុយមីញែរ នៅចុង​សតវត្សរ៍​ទី ១៩ បច្ចុប្បន្នភាព​នៃប្រទេស​កម្ពុជា​នាទសវត្សរ៍ឆ្នាំ ៩០ ខ្សែអាត់​សំឡេង​វិទ្យុ​នាសម័យនោះ ភាពយន្ត​ឃោសនា​ខ្មែរក្រហម ឯកសារ​ដ៏ច្រើន​សន្ធឹកសន្ធាប់​នៃវិទ្យាស្ថាន​ជាតិ​សោតទស្សន៍​បារាំង (INA) ស្ដីពី​ប្រទេស​កម្ពុជា ភាពយន្ត​ឯកសារ និង​ភាពយន្ត​អប់រំ​សម័យ​បច្ចុប្បន្ន ភាពយន្ត​ប្រតិដ្ឋ​របស់​សម្ដេច នរោត្តម សីហនុ លោក អ៊ីវ៉ុង ហែម លោក លី ប៊ុនយីម កម្រងរូបថត​ពិសេសៗ​របស់​អ្នកស្រី អេលីហ្សាប៊ែត ប៊ែកគ័រ លោក កាត់ធ្លីន អ៊ុកគីវ លោក ចន វីង លោក ស្តេហ្វាន ហ្សាណាំង លោក ប៉ូល ខាំមីង ភាពយន្ត​របស់​លោក ប៉ាន់ រិទ្ធី ចម្រៀង​ផ្សេងៗ និង​ភ្លេង​ប្រពៃណី។

សាលពិគ្រោះឯកសារ

សាធារណជន​អាច​ទស្សនា​បណ្ណសារ​របស់​យើង​បាន នៅក្នុង​ម៉ោង​ធ្វើការ​របស់​មជ្ឈមណ្ឌល។ សាធារណជន​អាចជ្រើសរើស​ប្រធានបទ​ណាមួយ ឬទុកឱ្យ​អ្នកវិភាគ​ឯកសារ​របស់យើង​ជាអ្នក​ណែនាំ។ ពួកគេ​នឹង​បង្ហាញពី​ឯកសារ​ណា​ដែលអាចឱ្យ​សាធារណជន​ចូលចិត្ត ឬ​ឯកសារថ្មីៗ​ដែល​មជ្ឈមណ្ឌល​ទើប​ទទួលបាន។

ព័ត៌មានប្រតិបត្តិ »

ទស្សនាបណ្ណសារ

ក្រុមការងារ​របស់​យើង​នឹងជួយ​រៀបចំ​ការមក​ទស្សនា ឬការ​បញ្ចាំង​ភាពយន្ត​ពិសេស ទទួល​ក្រុម ឬ​សិស្សានុសិស្ស ដឹកនាំ​ធ្វើ​សិប្បសាលា ឬរៀបចំ​កម្មវិធី​នានា​ទាក់ទងនឹង​បណ្ណសារ​របស់យើង។ សូម​ទំនាក់ទំនង​មកកាន់​យើងខ្ញុំ!

រៀបចំការមកទស្សនារបស់លោកអ្នក »

ពិគ្រោះបណ្ណសារអនឡាញ

បណ្ណសារ​ទាំងអស់ បច្ចុប្បន្ននេះ​មិនទាន់​អាច​ដាក់ឱ្យ​ទស្សនា​អស់​នៅឡើយទេ ប៉ុន្តែ​ការ​ពិគ្រោះ​ឯកសារ​តាមរយៈ​លេខសម្រង់​ព័ត៌មាន ដែលជា​បញ្ជី​ទាក់ទង​នឹង​រាល់​ព័ត៌មាន​ទាំងអស់ (ប្រភេទ និង​ខ្លឹមសារ​នៃ​ឯកសារ) នឹង​ដាក់ជូន​ទស្សនា​នាពេល​ខាងមុខ។

ចុចដើម្បីទទួលបានព័ត៌មានថ្មី »

បណ្ណសារអនឡាញ

នៅក្នុង​ផ្នែកបណ្ណសារ សាធារណជន​នឹងបាន​ឃើញភាពយន្ត​ដែលថត​ដោយ​លោក Gabriel Veyre សម្រាប់​សមាគម​​ហ្វ្រែរលុយមីញែរ នៅចុង​សតវត្សរ៍​ទី ១៩ បច្ចុប្បន្នភាព​នៃប្រទេស​កម្ពុជា​នាទសវត្សរ៍ឆ្នាំ ៩០ ខ្សែអាត់​សំឡេង​វិទ្យុ​នាសម័យនោះ ភាពយន្ត​ឃោសនា​ខ្មែរក្រហម ឯកសារ​ដ៏ច្រើន​សន្ធឹកសន្ធាប់​នៃវិទ្យាស្ថាន​ជាតិ​សោតទស្សន៍​បារាំង (INA) ស្ដីពី​ប្រទេស​កម្ពុជា ភាពយន្ត​ឯកសារ និង​ភាពយន្ត​អប់រំ​សម័យ​បច្ចុប្បន្ន ភាពយន្ត​ប្រតិដ្ឋ​របស់​សម្ដេច នរោត្តម សីហនុ លោក អ៊ីវ៉ុង ហែម លោក លី ប៊ុនយីម កម្រងរូបថត​ពិសេសៗ​របស់​អ្នកស្រី អេលីហ្សាប៊ែត ប៊ែកគ័រ លោក កាត់ធ្លីន អ៊ុកគីវ លោក ចន វីង លោក ស្តេហ្វាន ហ្សាណាំង លោក ប៉ូល ខាំមីង ភាពយន្ត​របស់​លោក ប៉ាន់ រិទ្ធី ចម្រៀង​ផ្សេងៗ និង​ភ្លេង​ប្រពៃណី។

បណ្ណសារអនឡាញ »

គម្រោងបណ្ណសារ

ការអភិរក្ស និងដាក់ឱ្យប្រើប្រាស់នូវបណ្ណសារសោតទស្សន៍របស់ប្រទេសកម្ពុជា

ដោយ​ទទួលបាន​ជំនួយ​ពី​មូលនិធិ Andrew W. Mellon បណ្ណសារ​សោតទស្សន៍​ដែលមាន​ថិរវេលា​ជាង​៣០០​ម៉ោង​ត្រូវបាន​ប្រមែប្រមូល​ដើម្បី​បម្លែង​ទៅជា​ទម្រង់​ឌីជីថល រួច​រក្សាទុក​ក្នុង​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ ដែល​នឹង​ដាក់​ឱ្យ​សាធារណជន​ចូលមើល និង​ស្រាវជ្រាវ​ដោយ​ឥតគិតថ្លៃ។ ក្នុងនោះ​រួមមាន​រូបភាព​ដ៏​កម្រ​នៃ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ១៩៩០ និង​វីដេអូ​សម្ភាសន៍​របស់​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម ដែល​ដកស្រង់​ពី​បណ្ណសារ​របស់​លោក ប៉ាន់ រិទ្ធី និង​ភាពយន្ត​ឯកសារ​ទាក់ទង​នឹង​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​អំឡុង​ឆ្នាំ ១៩៩០ ដកស្រង់​ពី​បណ្ណសារ​របស់​អង្គការ​យូនីសេហ្វ។

អេប-ប្រវត្តិសាស្ត្រខ្មែរក្រហម

ក្រោម​ការ​​ផ្តល់​​មូលនិធិ​ពី​សហភាព​​អឺរ៉ុប និង​​មូលនិធិរៃ មជ្ឈមណ្ឌល​បុប្ផាណា​បានអភិវឌ្ឍ​​នូវកម្មវិធី​មួយសម្រាប់​ឧបករណ៍​​ឆ្លាត​វៃ​ដើម្បី​​​សិក្សា​​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​ក្រហម។ ដោយមាន​​ការ​ត្រួតពិនិត្យ​ និង​រៀបចំ​​ដោយ​​អ្នក​ជំនាញ​​ប្រវត្តិ​សាស្ត្រ​​កម្ពុជា និង​​អន្តរជាតិ កម្មវិធី​​អប់រំ​​នេះ​​នឹង​នាំឱ្យ​យើង​ឃើញ​នូវប្រវត្តិ​​សាក្សី​​ផ្ទាល់ និងការ​​ប្រមូលផ្ដុំ​​គ្នា​​នៃរឿងរ៉ាវ​ប្រវត្តិសាស្ត្រ​​ក្នុង​​របប​​ខ្មែរ​ក្រហម​តាម​រយៈ​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ រួម​មាន​​ការ​​រក​ឃើញ​​របស់​​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​​ក្នុង​​​តុលាការ​​កម្ពុជា (អវតក) និង​​សំឡេង​របស់​​​អ្នក​​រស់​រាន​ពី​​របប​​ខ្មែរ​​ក្រហម។​ កម្មវិធី​​នេះ​ក៏​​បង្កើត​​ឱ្យ​មាន​​កិច្ច​​សន្ទនា​អន្តរ​ជំនាន់​រវាង​អ្នក​​រស់​រាន​​ពី​របប​​ខ្មែរ​ក្រហម និង​​យុវជន​ផងដែរ។

បណ្ណសារទទួលបានការចូលទស្សនាច្រើនជាងគេក្នុងឆ្នាំ ២០២០

សាធារណជន​របស់យើង​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ ដែល​ពួកគេ​ចូលចិត្ត​ទស្សនា​ភាពយន្ត​ប្រតិដ្ឋ​នាទសវត្សរ៍​ឆ្នាំ ៦០ ឬ ៩០។ យុវជន​វ័យក្មេង​ក៏​ចាប់អារម្មណ៍​ខ្លាំង​ផងដែរ​ទៅនឹង​សម័យ​ខ្មែរក្រហម ដោយ​ទស្សនា ជាពិសេស ភាពយន្ត​របស់លោក ប៉ាន់ រិទ្ធី វិទ្យាស្ថាន​ជាតិ​សោតទស្សន៍​បារាំង (INA) ជាដើម។

បេសកកម្មរបស់យើង

ក្រុមការងារ​ផ្នែកបណ្ណសារ មានបេសកកម្ម​ប្រមូលឯកសារ​ទាំងអស់ ទាំង​ឯកសារ​ជាសំឡេង រូបថត និង​ភាពយន្ត​ដែលទាក់ទង​នឹង​ប្រទេស​កម្ពុជា។ ការប្រមូល​ឯកសារ គឺ​ធ្វើឡើង​ទាំងនៅ​ក្នុងប្រទេស និង​ទាំង​អន្តរជាតិ។ អ្នកវិភាគ​ឯកសារ​យើង​នឹង​បង្កើតជា​លេខ​សម្រង់​ព័ត៌មាន ដែល​ជួយ​សម្រួល​ដល់​ការងារ​ស្រាវជ្រាវ​នៅក្នុង​មូលដ្ឋាន​ទិន្នន័យ​របស់​យើង។

យើងអាច​បម្លែង​ទៅជា​ប្រព័ន្ធ​ឌីជីថល​លើ​ឯកសារ​ទាំងនោះ ហើយ​ភាពយន្ត​មួយចំនួន​ដែលចាំបាច់​ត្រូវជួសជុល យើងនឹង​ស្វែងរក​ស្ថាប័ន​ឯកសារ​នានា និង​ទម្រ​ចាំបាច់ សម្រាប់​ការ​អភិរក្ស​នេះ។ ជាក់ស្ដែង មុននឹង​ដាក់​បង្ហាញ​បណ្ណសារ​ទាំងនេះដល់​សាធារណជន ឯកសារ​ទាំងនោះ​នឹងត្រូវបាន​បកប្រែ​ជា​បី​ភាសា (ខ្មែរ អង់គ្លេស និង​បារាំង) និង​ឯកសារ​ខ្លះទៀត​ត្រូវបាន​បញ្ចូល​សំឡេង​ជា​ភាសាខ្មែរ​រួច។

ផ្ដល់បណ្ណសារ

បុគ្គល​សំខាន់ៗ​កាន់តែ​ច្រើន​នាំយក​កម្រង​រូបថត ភាពយន្ត ខ្សែអាត់​សំឡេង ឬ​ថាសខ្មៅ​ផ្ដល់មក​ឱ្យ​មជ្ឈមណ្ឌល ដើម្បីឱ្យ​សមុច្ច័យ​របស់យើង​កាន់តែ​សម្បូរបែប។ យើង​មិន​រក្សាទុក​ឯកសារ​ដើម​ទាំងអស់​នេះទេ។ ម្ចាស់​ឯកសារ​ទាំងនេះ​នឹង​យកត្រឡប់​ទៅវិញ ក្រោយចប់​ការ​បម្លែង​ឯកសារ​ជាប្រព័ន្ធ​ឌីជីថល លើកលែងតែ​ពួកគាត់​ផ្ដល់​អាទិភាព​ឱ្យយើង​រក្សាទុក ដែលយើង​នឹង​រក្សាទុក​នៅក្នុង​លក្ខខណ្ឌ​ដ៏​ប្រសើរ។

ផ្ដល់បណ្ណសាររបស់លោកអ្នក »

សមុច្ច័យ

តំបន់អង្គរ ភាពយន្តខ្មែរ បរិស្ថាន ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ខ្មែរក្រហម របាំបុរាណខ្មែរ សាសនា និងប្រពៃណី ស្ត្រីខ្មែរ ទីក្រុងភ្នំពេញ សុខភាព ជីវិតប្រចាំថ្ងៃ ទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ ហ្សាល ឌឺហ្គោល ក្នុងឆ្នាំ ១៩៦៦…

បច្ចុប្បន្ននេះ មូលដ្ឋាន​ទិន្នន័យ​របស់យើង ប្រមូល​បានឯកសារ​ចំនួន ១៤២ ប្រភេទ​សមុច្ច័យផ្សេងៗគ្នា។ ក្នុងខែ​មិថុនា ២០២០ មជ្ឈមណ្ឌល​បុប្ផាណា​បានដាក់​បង្ហាញជូន​សាធារណជន​នូវ​វីដេអូចំនួន ២៣១៧ បណ្ណសារ​ជាសំឡេង​ចំនួន ១៤៣៦ កម្រង​រូបថត​ចំនួន ២១៦ (ដែល​កម្រង​នីមួយៗ​មាន​ចន្លោះពី ២០ ទៅ ១០០ រូបថត) និង​សៀវភៅ​ចំនួន ៤៤៤។

សមុច្ច័យទាំងអស់

បណ្ណសារខ្មែរក្រហមដែលមិនអាចរកឃើញនៅក្រៅមជ្ឈមណ្ឌល

មជ្ឈមណ្ឌល​យើង​អាច​ឱ្យ​សាធារណជន​ពិគ្រោះ​ឯកសារ ដែលជា​បណ្ណសារ​ដ៏​កម្រ​នៃ​ភាពយន្ត​ឃោសនា​ខ្មែរក្រហម។ ភាពយន្ត​ទាំងនេះ​ប្រមូលបាន​មកពី​នាយកដ្ឋាន​ភាពយន្ត​កម្ពុជា​ក្នុងឆ្នាំ ១៩៧៩ និង​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់​មកទៀត។ ក្នុងឆ្នាំ ២០០៦ និង ២០០៧ ភាពយន្ត​ទាំងនេះ​ត្រូវបាន​ជួសជុល​ឡើងវិញ បម្លែងជា​ប្រព័ន្ធ​ឌីជីថល និង​ថតចម្លង​ជាថ្មី តាមរយៈ​វិទ្យាស្ថាន​ជាតិ​សោតទស្សន៍​បារាំង (INA) និង​មូលនិធិ​ថមស៊ុន (ក្លាយទៅជា​មូលនិធិ Technicolor)។ ប្រតិបត្តិការ​នេះ គឺជា​ការជួយ​សង្រ្គោះ​ភាពយន្ត​ទាំងអស់នេះ​ពីភាព​ខូចខាត។ ភាពយន្ត​ដើម​ត្រូវបាន​បញ្ជូន​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ។

ភាពយន្តរបស់លោក ប៉ាន់ រិទ្ធី ដែលអាចទស្សនាបាននៅក្នុងមជ្ឈមណ្ឌល

ជំរំជនភៀសខ្លួនសាយធូ (១៩៨៩)
ស៊ូឡឺម៉ាន ស៊ីស៊េ (១៩៩០)
ប្រទេសកម្ពុជានៅចន្លោះសង្គ្រាម និងសន្តិភាព (១៩៩២)
អ្នកស្រែ (១៩៩៤)
គ្រួសារមីងតាន់ (១៩៩៥)
បុប្ផាណា រឿងសោកនាដកម្មនៃស្ត្រីខ្មែរម្នាក់ (១៩៩៦)
ពន្លឺនៃការសម្លាប់រង្គាល ៖ ភាពយន្ត ១០ រឿង ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន ១០០ លានគ្រាប់ (១៩៩៧)
រាត្រីមួយក្រោយសង្គ្រាម (១៩៩៧)
វ៉ាន់ ចាន់ ឬនៅឆ្នាំ ២០០០ នេះ ខ្ញុំមានអាយុ ៥០ ឆ្នាំ (១៩៩៨)
ដែនដីនៃព្រលឹងវិលវល់ (១៩៩៩)
Que la barque se brise, que la jonque s’entrouvre (២០០០)
មន្ទីរ ស-២១ ៖ ម៉ាស៊ីនពិឃាដខ្មែរក្រហម (២០០២)
អ្នកអង្គរ (២០០៣)
សិល្បៈនៅមហោស្រពឆេះ (២០០៥)
ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ (២០០៦)
សត្វប្រមាញ់ចិញ្ចឹម (២០១១)
ឌុច គ្រូលត់ដំនៅឋាននរក (២០១២)
កង្វះរូបភាព (២០១៣)
ប្រទេសបារាំងគឺជាមាតុភូមិរបស់យើង (២០១៤)
ផ្នូរគ្មានឈ្មោះ (២០១៨)

ការចម្លង និងការទិញ

មជ្ឈមណ្ឌល​បុប្ផាណា​មិនមែន​ជា​ម្ចាស់កម្មសិទ្ធិ​របស់​សមុច្ច័យ​ទាំងអស់​ដែលដាក់​ជូន​ទស្សនា​នៅសាល​ពិគ្រោះឯកសារ​ទេ លើកលែងតែ​ជា​ករណី​ការ​ផ្ដល់ឱ្យ​ជាក់លាក់។

ប្រសិនបើ​ចង់បាន​សិទ្ធិ​ផលិត​ឡើងវិញ​ចំពោះ​រូបថត ភាពយន្ត និង​ខ្សែអាត់​សំឡេង យើងអាច​ជួយ​ទាក់ទង​អ្នក​ដែលជា​ម្ចាស់កម្មសិទ្ធិ​ជូន និង​ដោយ​ផ្ដល់ជា​តារាង​តម្លៃ។

ក្នុងករណី​ខ្លះ និង​ដោយឡែក ប្រសិនបើ​មាន​ការ​បង្ហាញ​កិច្ចព្រមព្រៀង​ជា​លាយលក្ខណ៍​អក្សរ​រវាង​អ្នក​ស្នើសុំ និង​ម្ចាស់​កម្មសិទ្ធិ មជ្ឈមណ្ឌល​បុប្ផាណា​នឹង​ផ្ដល់ជូន​នូវ​សេចក្ដី​ចម្លង​នៃ​បណ្ណសារ​នោះ។

សម្រាប់ព័ត៌មានបន្ថែម »

មូលដ្ឋានទិន្នន័យហនុមាន

ប្រភេទ​នៃសមុច្ច័យ​របស់យើង​ទាំងអស់ គឺមាន​នៅក្នុង​មូលដ្ឋាន​ទិន្នន័យ​របស់យើង​ដែលមាន​ឈ្មោះថា មូលដ្ឋាន​ទិន្នន័យ​ហនុមាន ដែលមាន​ជា​បី​ភាសា ៖ ខ្មែរ អង់គ្លេស និង​បារាំង។

ការស្រាវជ្រាវ​ធ្វើឡើង​តាមរយៈ​ពាក្យគន្លឹះ ទៅតាម​សមុច្ច័យ តាម​ប្រភេទ​ឯកសារ ឬ​តាម​សម័យកាល។ ការស្រាវជ្រាវ​បែប​ជំនាញនឹងអាច​ជួយ​សម្រួល​ដល់​លោកអ្នក​នូវអ្វី​ដែល​លោកអ្នក​ចង់បាន​ដូចជា ចំណងជើង ប្រធានបទ បុគ្គលភាព ទីកន្លែង កាលបរិច្ឆេទ​ផលិត ឬ​កាលបរិច្ឆេទ​ចេញ​ផ្សព្វផ្សាយ...។

មូលដ្ឋាន​ទិន្នន័យ​ហនុមាន គឺជា​កម្មវត្ថុ​ដែល​តែង​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​ចាប់តាំងពី​ដាក់ឱ្យ​ដំណើរការ​នាឆ្នាំ ២០០៦ មក ហើយ​បច្ចុប្បន្ននេះ យើង​កំពុង​ប្រើប្រាស់​ជាមូលដ្ឋាន​ទិន្នន័យ​ទី ៣។ ប្រទេស​មួយចំនួន ដូចជា​ប្រទេស​ប៊ូគីណាហ្វាស្សូ ជាដើម បានមាន​ចំណាប់​អារម្មណ៍​លើ​មូលដ្ឋាន​ទិន្នន័យ​នេះ និងបាន​ចែករំលែក​ចំណេះធ្វើ​ជាមួយ​អ្នកបច្ចេកទេស​ជំនាញ​របស់យើង ហើយ​មូលដ្ឋាន​ទិន្នន័យ​នេះ​ក៏ត្រូវបាន​កត់សម្គាល់​ផងដែរ​ដោយ​អ្នកជំនាញ​នៅ​អាស៊ីអាគ្នេយ៍​យើងនេះ។

gamdom giriş |
gamdom giriş |
şans casino |
deneme bonusu veren siteler |
gamdom |
gamdom giriş |
yeni casino siteleri |
casino siteleri |
https://xxxfilm.tv |
deneme bonusu |
gamdom giriş |
gamdom |
textbet giriş |
gamdom |
gamdom giriş |
90min |
En yakın taksi |
Taksi ücreti hesaplama |
bahis siteleri |
bahis siteleri |
meritking |
pumpula |
meritking |
https://edo7.cfd/ |
https://edo8.cfd/ |
hacklink |
gamdom |
gamdom giriş |
casinolevant |
casinolevant kayıt |
casino şans |
casinolevant giriş |
sanscasino |
deneme bonusu veren siteler |
deneme bonusu veren siteler |
rulet siteleri |
deneme bonusu veren siteler |
bonus veren siteler |
casino siteleri |
deneme bonusu veren siteler |
casino siteleri |
casino levant |
marsbahis |
casino levant |
kralbet giriş |
belugabahis giriş |
casino siteleri |
deneme bonusu veren siteler |
ligobet giriş |
caddebet giriş |
ikimisli giriş |
casino siteleri |
betmatik |
antalya escort |