“ខួប ១០ ឆ្នាំនៃការចងចាំរបស់វិចិត្រករ វ៉ាន់ ណាត”

រៀបចំដោយ៖ មជ្ឈមណ្ឌលបុប្ផាណា និងគ្រួសារវិចិត្រករ វ៉ាន់ ណាត

ថ្ងៃទី ៥ ខែ​កញ្ញា ឆ្នាំ ២០២១ នេះ ជា​គម្រប់​ខួប​មរណភាព ១០ ឆ្នាំ របស់​វិចិត្រករ វ៉ាន់ ណាត ជនរងគ្រោះ​ម្នាក់​ដែល​រស់រាន​មាន​ជីវិត​ពី មន្ទីរ ស.២១ ឬ​ដែល​ជា​ទូទៅ​ស្គាល់​ថា គុកទួលស្លែង ។ ការ​ចងចាំ​របស់​លោក បាន​បង្ហាញ​ឡើង​តាមរយៈ​គំនូរ​ជាច្រើន​ផ្ទាំង មាន​ទាំង​ស-ខ្មៅ ពណ៌​ធម្មជាតិ ដែល​បង្ហាញ​ពី​​ជីវិត​របស់​អ្នកទោស និង​ការ​ធ្វើ​ទារុណកម្ម​របស់​ឆ្មាំគុក​នៅមន្ទីរ ស.២១ ក្នុង​របប​ខ្មែរក្រហម ។

មជ្ឈមណ្ឌលបុប្ផាណា រួម​ជាមួយ​នឹង​គ្រួសារ​វិចិត្រករ វ៉ាន់ ណាត បាន​រៀប​ចំ​ពិព័រណ័​អនឡាញ​មួយ ក្រោម​ចំណងជើង​ថា "ខួប ១០ ឆ្នាំ​នៃ​ការ​ចងចាំ​របស់​វិចិត្រករ វ៉ាន់ ណាត" ដោយ​តាំង​បង្ហាញ​នូវ​គំនូរស-ខ្មៅ​ចំនួន ១១ សន្លឹក ភ្ជាប់​ជាមួយនឹង​ការពិពណ៌នា​ដោយ​ផ្ទាល់​របស់​វិចិត្រករ វ៉ាន់ ណាត ទាក់ទងនឹង​មន្ទីរ ស.២១ នេះ ដើម្បី​បាន​ជា​ប្រយោជន៍​ដល់​សាធារណជន​ទាំង​ជាតិ និង​អន្តរជាតិ សិក្សា​ស្វែងយល់ និង​បាន​ដឹងពី​រឿងរ៉ាវ​នៃ​របត់​ប្រវត្តិសាស្រ្ដ​របស់​ប្រទេស​កម្ពុជា​យើង​ផងដែរ ។

សូម​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​មន្ទីរ ស.២១ ក៏​ដូចជា​ក្នុង​របប​ខ្មែរក្រហម បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ ។

avatar
  • September 5, 2021 · 5:00 pm
  • Bophana Center
  • Exhibitions

  • សហការរៀបចំដោយ


    • ​​​
    • ​​​