មហោស្រពរូបថតភ្នំពេញឆ្នាំ ២០២២
រៀបចំដោយសមាគមរូបថតភ្នំពេញ
ឃុន វណ្ណៈ
ឆ្លងកាត់នូវបទពិសោធន៍នៃការបិទខ្ទប់ដោយសារការរាតត្បាតនៃមេរោគកូវីដ១៩ បានធ្វើឱ្យការរស់របស់មនុស្សនៅលើពិភពលោកត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំង ក៏ដូចជាទីក្រុង និងទីកន្លែងសាធារណៈផ្សេងៗទៀតដែលធ្លាប់តែមានភាពអ៊ូអរត្រូវបានផ្លាស់ប្តូរផងដែរ។ ឃុន វណ្ណៈ ហាក់ដូចជាប្រឆាំងនឹងការហាមប្រាមមួយនេះ លោកបានពាក់ម៉ាស់ដើរចេញពីផ្ទះរបស់គាត់ដែលស្ថិតនៅក្នុងទីក្រុងដ៏ស្ងាត់ជ្រងំនាពេលរាត្រីដើម្បីថតរូបខ្លួនគាត់។ វាពិតជាចម្លែកខ្លាំងណាស់ ដែលត្រូវរស់នៅក្នុងភាពបិទបាំងភាពឯកោ មនុស្សកំពុងស្វែងរកអ្វីមួយ គាត់ក៏កំពុងស្វែងរកទីកន្លែងមួយសម្រាប់រូបគាត់ ប្រៀបដូចជាជីវិតមួយដែលកំពុងតែលតោលគ្មានអ្វីទាល់តែសោះ។ សម្រាប់ការងារស្នាដៃមួយនេះក៏ដូចជាស្នាដៃស៊េរីមុនៗដែលសិល្បករមួយនេះបានបង្កើតឡើង រួមផ្សំគ្នាជាមួយការសម្តែង ទម្រង់នៃកាយវិការ សកម្មភាពផ្សេងៗប្លែកពីគ្នានៅពីមុខម៉ាស៊ីនថតរូបរបស់គាត់តែប៉ុណ្ណោះ។ ជាសក្ខីកម្មសម្រាប់ពេលវេលាដ៏លំបាកមួយនេះ ហើយវាបានក្លាយជាប្រវតិ្តសាស្រ្តយ៉ាងពិសេសរបស់ប្រទេសមួយនេះ តាមរយៈបុគ្គលមួយ លើកយកមកបរិយាយស្របទៅនឹងបរិយាកាសដែលកើតមានឡើងតាមបែបផែនច្នៃប្រឌិតល្ខោនភាពយន្ត បង្កើតបានជាសាច់រឿងមួយ។
ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង៦ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។