បាឋកថា «ដើម្បីការពារមាតុភូមិ : ទាហានជនជាតិដើមភាគតិចឞូន៝ង(ព្នង)ក្នុងសម័យសាធារណរដ្ឋខ្មែរ(ឆ្នាំ១៩៧០-១៩៧៥)»
ធ្វើបទបង្ហាញដោយ Ms. Catherine Scheer
មានព័ត៌មានតិចតួចណាស់អំពីជនជាតិដើមភាគតិចនៅតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា ក្នុងអំឡុងចុងទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០ នៅពេលដែលទឹកដីកំណើតរបស់ពួកគាត់ទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារពួកខ្មែរក្រហម និងការរីករាលដាលនៃសង្គ្រាមនៅវៀតណាម ជាពិសេសការទម្លាក់គ្រាប់បែករបស់អាម៉េរិក។ រឿងរ៉ាវដែលបានដឹងឮនៅខេត្តមណ្ឌលគីរី បានបង្ហាញពីដំណើររបស់បុរសជនជាតិដើមភាគតិចឞូន៝ង(ព្នង)ជាច្រើននាក់ ដែលបានចាកចេញទៅទីក្រុងភ្នំពេញ ជាមួយក្រុមគ្រួសាររបស់ពួកគាត់ ដើម្បីចូលរួមជាមួយកងទ័ពសាធារណរដ្ឋខ្មែរ។
បទបង្ហាញនេះ នឹងផ្អែកលើរឿងរ៉ាវរបស់ជនជាតិដើមភាគតិចឞូន៝ង(ព្នង)មួយចំនួន ដែលបានរស់រានពីបេសកកម្ម ព្រមទាំងរឿងរ៉ាវរបស់មនុស្សជាច្រើនទៀតដែលបានបាត់បង់សាច់ញាតិរបស់ខ្លួននៅក្នុងបេសកកម្មនេះ។ ជាងនេះទៅទៀត បទបង្ហាញនេះ នឹងបង្ហាញពីការចូលរួមផ្នែកយោធារបស់ជនជាតិដើមភាគតិចនៅតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដែលមិនធ្លាប់លើកឡើងពីមុនមក។
បទបង្ហាញជាភាសាអង់គ្លេស ចូលរួមដោយសេរី