ភាពយន្តឯកសារ៖ ប្រាសាទសម្បូរព្រៃគុក

ផលិតដោយ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌ឆ្នាំ​២០០២-២០០៣ ២៧​នាទី ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម

ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២ ជា​គម្រប់​ខួប​៥​ឆ្នាំ​នៃ​ការ​ដាក់បញ្ចូល​ប្រាសាទ សម្បូរព្រៃគុក​ ទៅក្នុង​បញ្ជី បេតិកភណ្ឌពិភពលោក ​របស់ អង្គការយូណេស្កូ។ មជ្ឈមណ្ឌលបុប្ផាណា​សូមជូន​ភាពយន្ត​ឯកសារ​ខ្លី​ពីរ​ដែល​ផលិត​ដោយ​នាយកដ្ឋាន​សិល្បៈភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​ស្ដីអំពី​តំបន់​បេតិកភណ្ឌ​ដ៏​អស្ចារ្យ​នេះ។

១. ប្រាសាទ​សម្បូរ​ព្រៃគុក
ផលិតដោយ​នាយកដ្ឋាន​សិល្បៈភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ឆ្នាំ​២០០៣ ១៦​នាទី ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម
ស្ថិតក្នុង​ចម្ងាយ​៣០គ.ម.​ពី​ខេត្ដ​កំពង់ធំ (ស្រុក​ប្រាសាទសម្បូរ) សម្បូរព្រៃគុក​គឺជា​ស្ថាបត្យកម្ម​មុន​សម័យ​អង្គរ​ដ៏​ធំ​មួយ និង​ជា​អតីត​រាជធានី​នៃ​អាណាចក្រ​ចេនឡា​នា​សតវត្ស​ទី​៧​ដែលមាន​ឈ្មោះ​ថា #ឥសានបុរៈ។ នា​សម័យ​នោះ ទីនេះ​គឺជា​មជ្ឈមណ្ឌល​វប្បធម៌ សាសនា និង​នយោបាយ​ដ៏​ធំ​របស់​ខ្មែរ។

២. ការ​រៀបចំ​រមណីយដ្ឋាន​វប្បធម៌ ទេសចរណ៍ នៅ​តំបន់​សម្បូរព្រៃគុក
ផលិតដោយ​នាយកដ្ឋាន​សិល្បៈភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ឆ្នាំ​២០០២ ១១​នាទី ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម
គណៈប្រតិភូ​អន្ដរក្រសួង​មួយក្រុម ដឹកនាំ​ដោយ​ឯកឧត្ដម ប៉ែន យ៉េត មកពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមនឹង​ឯកឧត្ដម​អភិបាល​ខេត្ដ​កំពង់ធំ និង​សាកលវិទ្យាល័យ​វ៉ាស៊ីដា អង្គការ​យូណេស្កូ អង្គការ​ស្បៀងអាហារ​ពិភពលោក និង​មន្ដ្រី​មន្ទីរ​ខេត្ដ បាន​បើក​កិច្ចពិភាក្សា​មួយ​ស្ដីពី​ការ​ថែរក្សា ជុសជុល និង​រៀបចំ​តំបន់​វប្បធម៌​ប្រាសាទ​សម្បូរព្រៃគុក ឬ​រាជធានី​ឥសានបុរៈ​ឡើងវិញ។

ថ្ងៃ សៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ជាណា។

avatar
  • July 9, 2022 · 5:00 pm
  • Bophana Center
  • Cine Saturday