«តម្រូវការផ្នែកកិច្ចគាំពារសង្គម»

ពិព័រណ៌រូបថតនេះ រៀប​ចំឡើង​ក្នុង​គោល​បំណង​បង្ហាញ​សំ​ឡេង​របស់​បុគ្គល​ចំនួន​៩​រូប ដែល​ត្រូវ​ជា​អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋ​កិច្ច​ក្រៅ​ប្រ​ព័ន្ធ អ្នក​ធ្វើ​ការ​តាម​ផ្ទះ អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេ​វា​កម្សាន្ដ និស្សិត/យុវជន ជន​មាន​ពិ​ការ​ភាព និង​មនុស្ស​ចាស់ ទាក់​ទង​នឹង​តម្រូវ​ការ​ផ្នែក​កិច្ច​គាំ​ពារ​សង្គម។ ស្ថាន​ភាព​នៃ​ជីវិត​របស់​គាត់ បាន​ជួប​ការ​លំ​បាក​ខ្លាំង​ក្នុង​អំ​ឡុង​ពេល​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ ដែល​បាន​អូស​បន្លាយ​រយៈ​ពេល​ជាង​២​ឆ្នាំ ពោល​គឺ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០ រហូត​ដល់​ចុង​ឆ្នាំ​២០២១។ ថ្វី​ត្បិត​តែ​ស្ថាន​ភាព​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​ឆ្នាំ​២០២២​នេះ មាន​ភាព​ធូរ​ស្រាល​ក៏​ពិត​មែន ក៏​ពួក​គាត់​នៅ​តែ​បន្តប្រ​ឈម​មុខ​និង​បញ្ហា​ហិ​រញ្ញ​វត្ថុ​និង​បញ្ហា​សុខ​ភាព​ ព្រោះ​ពួក​គាត់​ត្រូវ​រ៉ាប់​រង​លើ​ការ​សង​បំ​ណុល​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​ឬ​ធនាគារ​ ការ​ចំ​ណាយ​លើ​តម្រូវ​ការ​ជា​មូល​ដ្ឋាន និង​ការ​ចំ​ណាយ​លើ​ការ​ថែ​ទាំ និង​ការ​ព្យា​បាល​សុខ​ភាព ខណៈ​ដែល​ពួក​គាត់​មិន​ទាន់​រក​បាន​ការ​ងារ​ធ្វើ​ឬ​ចាប់​ផ្ដើម​មុខ​របរ​របស់​ពួក​គាត់​ឡើង​វិញ។

សហការរៀបចំដោយ

     

ផ្ដល់មូលនិធិដោយ

avatar
  • April 19, 2024 · 4:07 pm អនឡាញ
  • Bophana Center
  • Exhibitions

លោក​អ៊ំ ពិន ញ៉ាញ់ ជា​អ្នក​ធ្វើ​ទ្រូ រស់​នៅ​ខេត្ត​សៀម​រាប​

អ្នក​ស្រី លុយ អេង ជា​កម្ម​ករ​កាត់​ដេរ​និង​ជា​ប្រ​ធាន​ស​ហ​ជីព​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​មួយ​ក្នុង​ក្រុង​ភ្នំ​ពេញ​

អ្នកស្រី សុវណ្ណ វ៉ារី ជា​អ្នក​រត់​រឺ​ម៉ក​កង់​បី រស់​នៅ​ក្នុង​ក្រុង​ភ្នំ​ពេញ​

អ្នកស្រី អាយ វណ្ណី ជា​កម្ម​ករ​តាម​ផ្ទះ រស់​នៅ​ក្នុង​ក្រុង​ភ្នំ​ពេញ​

អ្នកស្រី ម៉ុង ស៊ីម៉ន អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ នៅ​ក្រុង​ភ្នំ​ពេញ​

កញ្ញា ហេង សុខលីន យុវ​ជន​រស់​នៅ​ក្នុង​ក្រុង​ភ្នំ​ពេញ​

អ្នកស្រី កាយ ស្រីអន ប្រ​ធាន​អង្គ​ការ​តំ​ណាង​ជន​ពិការ​នៅ​ក្នុង​ខេត្ត​សៀម​រាប​

អ្នកនាង ស្រី​អូន​(ឈ្មោះ​ហៅ​ក្រៅ​) ជា​អ្នក​ធ្វើ​ការ​ខាង​សេ​វា​កម្សាន្ត​ នៅ​ក្រុង​ភ្នំ​ពេញ​

អ្នកនាង នឹមនួន(ឈ្មោះហៅ​ក្រៅ), ជា​អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​និង​អ្នក​ធ្វើ​ការ​ផ្នែក​សេ​វា​កម្សាន្ត​ នៅ​ក្រុង​ភ្នំ​ពេញ​