«ធ្វើការខាងសេវាកម្សាន្ត ភាគច្រើនគេមិនសូវឱ្យតម្លៃទេ គេមើលងាយ គេរិះគន់ តែពួកអ្នករិះគន់និងមើលងាយទាំងនោះមិនដែលបានអីមកជួយទេ បានតែរិះគន់ បានតែមើលងាយ បើខ្លួនឯងមិនស៊ូខ្លួនឯង តើបានអ្នកណាចិញ្ចឹមម៉ែខ្ញុំ បានអ្នកណាចិញ្ចឹមកូនខ្ញុំ? ធ្វើការនេះជួបបញ្ហាច្រើនជាពិសេសបញ្ហាសុខភាព ព្រោះខ្ញុំហូបស្រាជាមួយភ្ញៀវរាល់ថ្ងៃ ចេញពីធ្វើការមកដល់ផ្ទះម៉ោង៣ ម៉ោង៤ភ្លឺក៏មាន។ ខ្ញុំសូមសំណូមពរ ដល់ក្រសួងពាក់ព័ន្ធសូមជួយផ្តល់បណ្ណប.ស.ស. ដល់ពួកខ្ញុំផង ដើម្បីទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យដោយឥតគិតថ្លៃ និងសូមឱ្យមានប្រាក់ខែគោលនិងថ្ងៃឈប់សម្រាកដល់ពួកខ្ញុំផង។» អ្នកនាង ស្រីអូន(ឈ្មោះហៅក្រៅ) ជាអ្នកធ្វើការខាងសេវាកម្សាន្ត នៅក្រុងភ្នំពេញ។
អានបន្ថែម»
១. លោកអ៊ំ ពិន ញ៉ាញ់ ជាអ្នកធ្វើទ្រូ រស់នៅខេត្តសៀមរាប
២. អ្នកស្រី លុយ អេង ជាកម្មករកាត់ដេរនិងជាប្រធានសហជីពនៅក្នុងរោងចក្រកាត់ដេរមួយក្នុងក្រុងភ្នំពេញ
៣. អ្នកស្រី សុវណ្ណ វ៉ារី ជាអ្នករត់រឺម៉កកង់បី រស់នៅក្នុងក្រុងភ្នំពេញ
៤. អ្នកស្រី អាយ វណ្ណី ជាកម្មករតាមផ្ទះ រស់នៅក្នុងក្រុងភ្នំពេញ
៥. អ្នកស្រី ម៉ុង ស៊ីម៉ន អ្នកលក់ដូរតាមដងផ្លូវ នៅក្រុងភ្នំពេញ
៦. កញ្ញា ហេង សុខលីន យុវជនរស់នៅក្នុងក្រុងភ្នំពេញ
៧. អ្នកស្រី កាយ ស្រីអន ប្រធានអង្គការតំណាងជនពិការនៅក្នុងខេត្តសៀមរាប