រដូវត្នោតផ្កា

ដោយ ម៉ៅ អាយុទ្ធ និង លីម ក្វាង ង៉ុក, ២៤ នាទី, ១៩៨០, ភាសាខ្មែរ

ភាពយន្ដឯកសារ​នេះ​ បង្ហាញ​អំពី​ដើមត្នោត៖ លក្ខណៈទូទៅ​របស់​ដើមត្នោត​ ពី​ការ​ដាំ​រហូត​ដល់​ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​ដើមត្នោត។​ តាមរយៈ​ឯកសារ​នេះ​ យើង​អាច​មើល​ឃើញ​ដំណើរ​ជីវិត​ប្រចាំថ្ងៃ​នៅ​តាម​ទីជនបទ​ស្រែចំការ។​ ការ​រំលឹក​ឡើង​វិញ​អំពី​ប្រវត្តិសាស្ដ្ររបប​ខ្មែរក្រហម​តាមរយៈ​ការ​​សំដែង​ល្ខោន​និង​របាំ​ផ្សេងៗ។​ការ​បង្ហាញ​ពីភាព​រស់​ឡើង​វិញ​នៃ​ទីក្រុង​ភ្នំពេញ​ ការ​យក​ចិត្ត​ទុកដាក់​និង​អប់រំ​ដល់​កុមារៗ​ ព្រម​ទាំង​ការ​បើក​ទ្វារ​ដំណើរ​ការ​ជាថ្មី​នៃ​រោងចក្រស្កសរ​ក្នុង​ខេត្ត​កំពង់ស្ពឺ​

កម្មវិធីទី១៖ ដើមត្នោត / ការអប់រំ

ដោយ UNDP និង TVK , ៣៧ នាទី ២០០៧, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

នេះ​ជា​ការ​ចាក់​ផ្សាយ​លើក​ដំបូង​​របស់​កម្មវិធី​សមធម៌​ប្រចាំ​សប្ដាហ៍​។ ទស្សនាវដ្ដី​នេះ​ចែក​ចេញ​ជា​៦​ផ្នែក​។ ផ្នែក​ទី១​​មាន​រយៈពេល​​៦នាទី និង​បង្ហាញ​​ពី​សន្និសីទ​កាសែត​បើក​​កម្មវិធី​«សមធម៌​ប្រចាំ​សប្ដាហ៍» រៀប​ចំ​ឡើង​នៅ     ​ក្រសួង​ព័ត៌មាន​ ក្រោម​អធិបតីភាព​របស់​លោក​រដ្ឋមន្ត្រី​ ខៀវ កាញារីទ្ធ។ ផ្នែក​ទី​២​មាន​រយៈពេល​ ៨ ​នាទី និយាយ​ពី​ការ​ផលិត​ស្ករត្នោត​​នៅ​ខេត្ត​កំពង់​ឆ្នាំង។ ផ្នែក​ទី​៣​មាន​រយៈពេល ​១៧ នាទី គឺ​ជា​កិច្ចពិភាក្សា​ស្ដី​អំពី​ការអប់រំ​អម​ដោយ​​បទ​យកការណ៍​ជាច្រើន ហើយ​កិច្ច​ពិភាក្សា​នេះ​ដឹកនាំ​ដោយ​អ្នក​យក​ព័ត៌មាន​ អ្នកស្រី​​នង ធួក និង​ភ្ញៀវកិត្តិយស​​មួយ​រូប​ គឺ​លោក​កែវ សារ៉ាត់ ប្រធានកម្មវិធី​អប់រំមូលដ្ឋាន​នៃ​អង្គការ​ណ័កវ៉ែស​សង្គ្រោះ​កុមារ។ ផ្នែក​ទី​ ៤​​​ គឺ​ជា​កិច្ច​សម្ភាសន៍​ជាមួយ​​អ្នក​តំណាងរាស្ត្រ​នៅ​រដ្ឋសភាជាតិ​ ធ្វើ​ឡើង​ដោយ​អ្នក​យក​ព័ត៌មាន​អ៊ុយ ប៊ុនមី​ ដែល​មាន  រយៈពេល​ ៤ នាទី ។ ផ្នែក​ទី៥​គឺ​ជា​បទសម្ភាសន៍​​ពី​ចំណាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​​ទៅ​លើ​កម្មវិធី​សមធម៌​ប្រចាំសប្ដាហ៍​ដែល​មាន​រយៈពេល ​១ នាទី​ ។ ផ្នែក​ចុងក្រោយ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​កម្មវិធីសមធម៌ប្រចាំសប្ដាហ៍​​ស្ដី​អំពី​ផលប៉ះពាល់​របស់​ស្បោង​ប្លាស្ទិក​លើ​បរិស្ថាន ដែល​មានរយៈពេល​ ១ នាទី ។

ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២, នៅវេលាម៉ោង ៥:០០ល្ងាច នៅមជ្ឈមណ្ឌលបុប្ជាណា។

avatar
  • July 30, 2022 · 5:00 pm
  • Bophana Center
  • Cine Saturday