រឿង«ពុទ្ធិសែន នាងកង្រី»

ដឹកនាំរឿងដោយលី ប៊ុនយីម ១១៣នាទី ឆ្នាំ១៩៦៨ ភាសាខ្មែរ

ជួបជាមួយលោកលី ប៊ុនយីម សមិទ្ធិករភាពយន្តខ្មែរជើងចាស់
ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង២រសៀល
ចូលទស្សនាដោយសេរី នៅមជ្ឈមណ្ឌលបុប្ផាណា

សង្ខេប៖
បន្ទាប់ពីរត់រួចពីការតាមសម្លាប់របស់យក្ស នាង១២ក៏បានទៅដល់វាំងស្ដេច និងត្រូវបានព្រះមហាក្សត្រសព្វព្រះទ័យរៀបអភិសេកជាមហេសីទាំង១២នាក់។ ពេលដឹងដំណឹងនេះ យក្សសន្ធមាខឹងខ្លាំងណាស់ ក៏កាឡាខ្លួនជាស្រីស្អាតមកពង្វក់ព្រះមហាក្សត្រធ្វើបាបនាង១២។ នាងទាំង១២ត្រូវបានគេខ្វេះភ្នែក និងយកទៅឃុំនៅក្នុងរូងភ្នំ។ ពួកនាងស៊ីសាច់កូនខ្លួនឯង លើកលែងតែពុទ្ធិសែនដែលជាកូនរបស់នាងពៅម្នាក់គត់ដែលអាចនៅរស់ធំធាត់។ ពេលធំដឹងក្ដី ពុទ្ធិសែនបានទៅរកព្រះបិតា និងធ្វើដំណើរទៅយកកែវភ្នែករបស់ម្ដាយនិងអ៊ំៗទាំង១១ដែលយក្សសន្ធមាយកទៅទុកនៅនគរយក្សឲ្យនាងកង្រីជាកូនចិញ្ចឹម ជាអ្នកមើលថែ។ ពុទ្ធិសែនជួបនាងកង្រី និងបានរៀបអភិសេកជាមួយនាង តែរឿងកម្សត់បានកើតឡើងនៅពេលពុទ្ធិសែនលួចយកកែវភ្នែករបស់ម្ដាយ និងអ៊ំៗរបស់ខ្លួនពីនាងកង្រី។

avatar
  • February 17, 2016 · 2:00 pm
  • Bophana Center
  • Special Screening