នាងតែងខ្លួន

ពិព័រណ៍ស្នាដៃសិល្បៈដោយសិល្បករខ្មែរ ២ រូប

ពីថ្ងៃទី ៦ ខែកញ្ញា ដល់ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៩
បើកពិព័រណ៍នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច

«នាងតែងខ្លួន» ចង់ពិពណ៌នាអំពីភាពស្រស់ស្អាតរបស់ស្រី្ត និងគ្រឿងលម្អ ដោយមានការបង្ហាញសិល្បៈចម្រុះ ទាំងសម្លៀកបំពាក់ និងគំនូរ។ ពិព័រណ៍នេះក៏ចង់បង្ហាញអំពីភាពច្នៃប្រតិដ្ឋរបស់សិល្បករ និងជាសារមួយរួមគ្នារវាងសិល្បករ ឲ្យចេះរួបរួមគ្នា ដោយមិនប្រកាន់ជំនាញខុសគ្នា។

ដូច្នេះ «នាងតែងខ្លួន» គឺជាការតែងឲ្យបានស្អាត ហើយការតែងខ្លួន គឺជាការរួមគ្នាឲ្យបានស្អាតផ្នែកសិល្បៈ។

នេះជាស្នាដៃរួមគ្នារវាងលោក ចាន់ សោភ័ន ជាវិចិត្រករ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយនឹងលោក សម្បត្តិ ឧត្តម អ្នករចនាម៉ូដសម្លៀកបំពាក់។

ទស្សនាដោយសេរី

avatar
  • September 6, 2019 · 6:30 pm
  • Bophana Center
  • Exhibitions