ជ្រកក្រោមម្លប់អង្គរ

ពិព័រណ៍​រូបថត, ថតរូប​ដោយ ហ្សង់ ប៊ូលប៊េ (Jean Boulbet)

ថតរូប​ដោយ ហ្សង់ ប៊ូលប៊េ (Jean Boulbet)
ចាប់ពី​ថ្ងៃទី​២៨ មករា ដល់ថ្ងៃទី​១៣ កុម្ភៈ ២០២១ នៅ​មជ្ឈមណ្ឌល​បុប្ផាណា (ទស្សនា​ដោយ​សេរី)

នៅខែ​មីនា ឆ្នាំ​១៩៧០ អាមេរិចកាំង​បាន​ទម្លាក់​គ្រាប់បែក​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​បំផ្លាញ​មូលដ្ឋាន​កុម្មុយនីស្ត​វៀតណាម​ដែលបាន​បោះ​ទីតាំង​នៅទីនោះ។ ស្របគ្នា​នោះដែរ ផ្ទាំងប៉ាណូ​ធំៗ និង​មាន​ផ្ទៃ​ពណ៌ស អាច​មើលឃើញ​ពីលើ​យន្តហោះ ត្រូវបាន​ដាក់តាំង​ដោយ​អង្គការ​យូណេស្កូ ដើម្បី​ការពារ​តំបន់​អង្គរ។ ក្នុង​រយៈពេល​តែ​មួយឆ្នាំ​កន្លះ ប្រជាជន​ក្នុង​តំបន់នោះ​បានមក​តាំង​លំនៅដ្ឋាន​នៅក្នុង​ប្រាសាទ​សំខាន់ៗ​មួយចំនួន ដែលរយ:ពេល​៥​សតវត្សរ៍​មកហើយ នៅក្នុង​ប្រាសាទ​ទាំងនេះ ពុំមាន​នរណា​រស់នៅ​ឡើយ។

ដោយយោង​ទៅតាម​លក្ខណៈ​ពិសេស និង​ស្ទើរតែ​ខុស​សម័យកាល​នៃ​ស្ថានភាព​នេះ លោក ហ្សង់ ប៊ូលប៊េ ជា​អ្នកគូរ​ផែនទី​ប្រចាំ​សាលា​បារាំង​ចុងបូព៌ា​ចាប់តាំងពី​ខែមករា ឆ្នាំ​១៩៦៦ មក បាន​ចងក្រង​ជាឯកសារ​រាល់​សកម្មភាព​ប្រចាំថ្ងៃ​របស់​ប្រជាជនថ្មី​នៅក្នុង​តំបន់​ប្រវត្តិសាស្រ្ត​នេះ។

“ជ្រក​ក្រោម​ម្លប់​អង្គរ” បង្ហាញ​រូបថត​៧​សន្លឹក​ក្នុងចំណោម​រូបថត​សរុប​ទាំង ៣៧ ដែល​លោក ហ្សង់ ប៊ូលប៊េ បានថត​ក្នុងឆ្នាំ​១៩៧០ ហើយរូប​ទាំងនោះ​រំលេចពី​ជីវភាព​ប្រចាំថ្ងៃ​របស់​ជនភៀសខ្លួន​ដែលបាន​មកតាំង​លំនៅដ្ឋាន​ក្នុងបា្រសាទ​សំខាន់ៗ​នៃ​តំបន់​អង្គរ។

សាធារណជន​​អាចចូល​ទស្សនា​​ពិព័រណ៍​នេះ ដោយ​​រក្សា​គម្លាត​​សុវត្ថិភាព​​ពីគ្នា​យ៉ាងតិច ២ ម៉ែត្រ។ ហើយ​សូម​​កុំ​ភ្លេច​ពាក់ម៉ាស និង​​លាងសម្អាត​ដៃ​​របស់​​លោកអ្នក។ សូមអរគុណ​​យ៉ាងជ្រាលជ្រៅ​​ចំពោះ​កិច្ចសហការ​​ដើម្បី​បង្ការពី​​ជំងឺ​កូវីដ-១៩។

ប្រភព​រូបភាព​ខាងស្ដាំ៖ Temples d’Angkor ផលិត​ដោយ Pierre Dumayet ឆ្នាំ​១៩៧០

avatar
  • January 28, 2021 · 8:00 am
  • Bophana Center
  • Exhibitions