ទស្សនាភាពយន្តខ្នាតខ្លីដ៏លេចធ្លោរបស់លោក សៀង វិរៈ

ដឹកនាំដោយ សៀង វិរៈ, រយៈពេល៥៨នាទី, ភាសាខ្មែរ, ក្រោមវត្តមានរបស់អ្នកដឹកនាំរឿង

អ្នកដឹកនាំរឿង​វ័យក្មេង សៀង វិរៈ បាន​ចូលរួម​ជា​ផ្នែកមួយ​នៅក្នុង​ការផលិត ទាំង​ភាពយន្ត​ខ្នាតខ្លី ភាពយន្ត​ខ្នាតធំ ភាពយន្ត​ភាគ កម្មវិធី​ទូរទស្សន៍ ។ល។ ពោលគឺ​មិនក្រោម ១០០ ស្នាដៃ​នោះឡើយ​ដែលលោក​បាន​ផលិត​កន្លងមក។

លោក សៀង វិរៈ នឹង​ធ្វើដំណើរ​មកកាន់​មជ្ឈមណ្ឌល​បុប្ផាណា​ដើម្បី​បង្ហាញ​នូវ​ភាពយន្ត​ខ្នាតខ្លី​របស់គាត់​ចំនួន ៥ រឿង​រួមមាន “អាវ”, “ចាំផ្លូវ”, “ទូរស័ព្ទបាត់”, “ម៉ារី” និង “បេសកកម្ម​វីរបុរសប៊ីន”។ លោក​ក៏នឹង​ស្វាគមន៍​យ៉ាងកក់ក្ដៅ​នូវ​កិច្ចសន្ទនា​ជាមួយ​នឹង​អ្នកចូលរួម​ក្រោយពី​ការបញ្ចាំង​ភាពយន្ត​ចប់។

យើង​មាន​កន្លែង​អង្គុយ​ចំនួន​១៥​ដែល​ទំនេរ។ សូម​ផ្ញើសារ​មកកាន់ Facebook page របស់​យើង (Bophana Center) ដើម្បី​កក់កន្លែង​អង្គុយ។ ចូលរួម​ដោយ​សេរី។

avatar
  • February 6, 2021 · 5:00 pm
  • Bophana Center
  • Cine Saturday