ស្នាដៃ និង​បទពិសោធ​របស់ នាង កាវិច ជាមួយ​ភាពយន្ត – Online

នាង កាវិច គឺជា​អ្នកចូលចិត្ត​ទស្សនា​ភាពយន្ត ហើយក៏ជា​អ្នកផលិត​ភាពយន្ត​មួយរូប។ គាត់​បានដឹកនាំ​ខ្សែភាពយន្ត​ជាច្រើន​រួមមាន A Scale Boy (២០១០, ភាពយន្ត​ឯកសារ​ខ្លី), ខ្ញុំទៅណា (២០១៣, ភាពយន្ត​ឯកសារ​ខ្នាតមធ្យម), កង់បី (២០១៥, ភាពយន្ត​ខ្លី), លាហើយភ្នំពេញ (២០១៥, ភាពយន្ត​ខ្លី), ដីថ្មីផ្លូវខូច (២០១៨, ភាពយន្ត​ខ្លី)…។

នាថ្ងៃសៅរ៍​សប្ដាហ៍នេះ គាត់នឹង​ចូលរួម​ក្នុង​កម្មវិធី “ភាពយន្តថ្ងៃសៅរ៍Online” របស់​មជ្ឈមណ្ឌល​បុប្ផាណា ដោយគាត់​នឹង​បង្ហាញ​លោកអ្នក​អំពី​ស្នាដៃ និង​បទពិសោធ​ដែលគាត់បាន​ឆ្លងកាត់​ជាមួយនឹង​ភាពយន្ត។

ភាពយន្ត​ខ្នាតខ្លី​របស់គាត់​ពីររឿង៖ “កង់បី” និង “លាហើយភ្នំពេញ” ក៏នឹង​បញ្ចាំងជូន​ទស្សនិកជន​ទស្សនា​ក្នុងឱកាស​នោះផងដែរ។

១. កង់បី
ដឹកនាំដោយ នាង កាវិច ឆ្នាំ២០១៥ រយៈពេល២០នាទី ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម
ក្នុងរាត្រីស្ងប់ស្ងាត់​មួយ អ្នកបើក​រ៉ឺម៉កកង់បី​ម្នាក់ឈ្មោះ​ណាត បានជួប​នារី​ម្នាក់​ដែលបាន​ធ្វើឱ្យ​គាត់​នឹករឭកដល់​រឿងរ៉ាវ​ពីអតីតកាល។ ពេលគាត់​ត្រឡប់​មកផ្ទះវិញ គាត់ប្រាប់​ប្រពន្ធថា​គាត់ចង់​រើផ្ទះ។ ការដឹង​រឿងរ៉ាវ​នេះនឹងជួយ​ឱ្យពួកគេ​នឹកដល់​ការមិនបាន​និយាយ​អំពី​អាពាហ៍ពិពាហ៍​របស់ខ្លួន​នៅក្នុង​របប​ខ្មែរក្រហម។

២. លាហើយភ្នំពេញ
ដឹកនាំដោយ នាង កាវិច ឆ្នាំ២០១៥ រយៈពេល១៥នាទី ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម
គូស្នេហ៍​មួយគូ​បានចំណាយពេល​នៅ​ជាមួយគ្នា​ជាលើក​ចុងក្រោយ​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ គឺនៅ​មុនពេល​ដែលនារី​ជាគូស្នេហ៍​ត្រូវត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្លួនវិញ។

avatar
  • December 19, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday